Ad Code

ថៃ​ចាប់ផ្តើម​ពិធី​ឡើង​គ្រង​រាជសម្បត្តិ​សម្រាប់​ព្រះមហាក្សត្រ Maha Vajiralongkorn



ពិធី​ឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ Maha Vajiralongkorn នៃ​ប្រទេស​ថៃ ​បានចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ជាមួយ​ពិធី​តាមបែប​ហិណ្ឌូ​និង​ព្រះពុទ្ធសាសនា​, ពីរ​ឆ្នាំ​បន្ទាប់ពី​ការ​សោយ​ទិវង្គត​របស់​បិតា​ទ្រង់​។​

ដោយ​ចាប់ផ្តើម​នៅវេលា​ល្អ​ម៉ោង​១០:០៩​នាទី​, សាធារណជន​បាន​មើលឃើញ​ទិដ្ឋភាព​ដ៏​កម្រ​ក្នុង​មួយជីវិត​នៅពេលដែល​ពិធី​សាសនា​សំខាន់ៗ​នៃ​ពិធី​គ្រងរាជ្យសម្បត្តិ​រយៈពេល​៣​ថ្ងៃនេះ​បានចាប់ផ្តើម​។​

ព្រះអង្គ Vajiralongkorn គឺជា​ស្តេច​ទី​១០​នៃ​រាជវង្ស​ចក្រី​ដែល​បាន​សោយរាជ្យ​ចាប់តាំងពី​ឆ្នាំ​១៧៨២​មក​។​

ពិធី​ថ្ងៃ​សៅរ៍​បានចាប់ផ្តើម​ដោយ​ព្រះមហាក្សត្រ​បានទទួល​ទឹក​ពិសិដ្ឋ​ដែល​យក​មកពី​ទូទាំងប្រទេស​ថៃ ​ហើយ​ជូត​សើ​​ៗ​លើ​ព្រះភ័ក្ត្រ​របស់​ទ្រង់​នៅ​ទី​សក្ការបូជា​មួយ​ខាងក្នុង​ព្រះបរមរាជវាំង​។​

កាំភ្លើង​ធំ​កិត្តិយស​បាន​បាញ់​ដើម្បី​ប្រារព្ធ​ពិធី​ហើយ​ឧបករណ៍​ភ្លេងបុរាណ​បាន​បន្លឺឡើង​ខណៈ​ព្រះសង្ឃ​បាន​សូត្រធម៌​៕ AFP

​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu