ព្រះសីហនុ ៖ ដើម្បីចូលរួមអបអរសាទរបុណ្យសាកលឆ្នាំ២០១៤ឈានចូល២០១៥ខាងមុខនេះអាជ្ញាធរខេត្តព្រះសីហនុ សភាពាណិជ្ជកម្មខេត្តរួមនិងមន្ទីរពាណិជ្ជកម្មខេត្តបានធ្វើការរៀបចំការតាំងពិព័រណ៍ស្តង់លក់ទំនិញ.ការប្រគំតន្ត្រីនិងកម្មវិធីសប្បាយៗទៀតដូចជាការលេងកីឡាបាល់ទះ.កីឡាបាល់ទាត់លើឆ្នេរខ្សាច់.ការបង្ហោះគោមនិងការដុតកាំជ្រួចជាដើម។ ពិធីនេះនិងរៀបចំឡើងនៅតំបន់ឆ្នេរសមុទ្រអូរឈើទាលរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២៩-៣០-៣១ខែធ្នូ ឆ្នាំ២០១៤។
លោកឈិតសុខុនអភិបាលនែគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថាគោលបំណងធ្វើការរៀបចំកម្មវិធីផ្សេងដូចជាការតាំងពិព័រណ៍លក់ទំនិញឬល្បែងប្រជាប្រិយសប្បាយៗសំរាប់ឆ្នាំនេះគឺគោលដៅធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ដែលចូលមកលេងកម្សាន្តមានការចាប់អារម្មណ៍និងទទូលបាននៅភាពសប្បាយរីករាយជាពិសេសគឺចង់បង្ហាញពីរភាពរីកចំរើននិងការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុយើងដូចជាវិស័យសេដ្ឋកិច្ច.ពាណិជ្ជកម្ម និងទេសចរណ៍ដែលកំពង់តែមានការរីកចំរើនជាលំដាប់ពីរមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានេះដែរលោកអភិបាលខេត្តសូមពរឲ្យមានការចូលរួមពីរសំណាក់បងប្អូនដែលជាអាជីវកររួមមានម្ចាស់តូបលក់ដូរអាជីវករម៉ូតូទឹក.អូប័រ.ពោងជិះកំសាន្តលើទឹកនិងម្ចាស់ទូកដឹកអ្នកទេសចរណ៍ដើរកំសាន្តតាមកោះចាំបាច់ត្រូវអនុវត្តន៍គោលការណ៍រក្សាស្ថេរភាពសណ្ដាប់ធ្នាប់សាធារណៈសន្ដិសុខអនាម័យបរិស្ថាននិងសោភណ្ឌ័ភាពតំបន់ឆ្នេរឲ្យបានល្អប្រសើរនិងរួមគ្នាលុបបំបាត់នៅភាពអានាធិបតេយ្យផ្សេងៗដែលជាផលប៉ះពាល់ដល់សុវត្ថិភាពអ្នកទេសចរណ៍។
គូរបញ្ជាក់ផងដែរថា តំបន់ឆ្នេរសមុទ្រតំបន់អូរឈើទាលនេះបន្ទាប់ពីការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីរសំណាក់លោកអភិបាលខេត្តតំរូវឲ្យមន្ត្រីក្រោមឱវាទពាក់ព័ន្ធជាពិសេសក្រុមមន្ត្រីគ្រប់គ្រងតំបន់ឆ្នេរក្នុងការបោសសំអាតសំណង់អនាធិបតេយ្យដែលបង្ក ផលប៉ះពាល់បរិស្ថានឆ្នេរខ្សាច់ ក៏ដូចជាការដាក់ឆ័ត្រ ដាក់តុ លើឆ្នេរខ្សាច់ ដើម្បីធ្វើអាជីវកម្មយកលុយពីភ្ញៀវទេសចរណ៍បង្កអោយសណ្តាប់ធ្នាប់តាមបណ្តោយឆ្នេរមានភាពស្មុគស្មាញពិបាកក្នុងការលេងកំសាន្តដល់ភ្ញៀវទេសចរណ៍រួចមកគេពិនិត្យឃើញថា ស្ថានភាពតំបន់ឆ្នេរសមុទ្រតំបន់អូរឈើទាលមានភាពល្អប្រសើរបន្តិចខ្លះៗហើយនេះបង្ហាញឲ្យឃើញថាបងប្អូនជាអាជីវករគាត់ចាប់ផ្តើមមានការយល់ដឹងខ្លះហើយ៕

0 Comments