Ad Code

ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក​នឹង​ឥណ្ឌូណេស៊ី​ដោយ​សារ​ការ​ធ្លាក់​យន្ដហោះ​ពីមុន​អាច​ប៉ះពាល់​ដល់​ការ​ស៊ើប​អង្កេត​យន្ដ​ហោះ​ Air Asia Flight 8501

ពួកអ្នក​ស៊ើបអង្កេត​របស់​អាមេរិក​ និង​ឥណ្ឌូណេស៊ី​ ពី​រឿង​ធ្លាក់​យន្ដ​ហោះ​មានប្រវត្ដិ​សាស្ដ្រ​រួម​មួយ​ដែល​ជួន​កាល​មាន​ទំនាក់​ទំនង​តាន​តឹង​ដែល​កំពុង​វិលត្រឡប់​ទៅ​រក​ចុង​ទសវត្សរ៍ឆ្នាំ​១៩៩០ ដែល​ពួក​មន្ដ្រី​សហរដ្ឋ​អាមេរិក​និយាយ​ថា អាច​ប៉ះពាល់​ដល់​ការ​ស៊ើប​អង្កេត​យន្ដ​ហោះ​ Air Asia នាពេល​បច្ចុប្បន្ន​នេះ។

កេរ្ដិ៍​ដំណែល​នោះ​ក៏​អាច​ពន្យល់​បានខ្លះ​ពី​មូល​ហេតុ​ដែល​ថា ភាគី​ទាំង​ពីរ​កំពុង​ពិភាក្សា​នៅឡើយ​ពី​ការ​ចូលរួម​ដែល​មាន​សក្ដានុពល​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​ការ​ស៊ើប​អង្កេត​យន្ដហោះ ៨៥០១​ ជិត​រយៈពេល​ពីរសប្ដាហ៍​ក្រោយ​ពី​យន្ដហោះ​ A320 មាន​អ្នក​ធ្វើ​ដំណើរ​១៦២​នាក់​ជិះ​នៅ​លើ​នោះ​បាន​បាត់​ពី​រ៉ាដា​ក្នុង​ខណៈ​ពេល​កំពុង​ហោះ​នៅ​ជិត​ខ្យល់​ព្យុះ​តាម​ផ្លូវ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ក្នុងដំណើរ​មក​ពី​ស៊ូរ៉ា​បាយ៉ា។
នៅក្រុង​វ៉ាស៊ីនតោន​ ស្ដ្រី​អ្នកនាំពាក្យម្នាក់​របស់​គណៈកម្មការ​សុវត្ថិភាព​ដឹកជញ្ជូន​ជាតិ​ (NISB) និយាយ​ថា ពួកមន្ដ្រី​កំពុង​រង់ចាំ​ការ​អញ្ជើញ​មួយ​ឲ្យ​ចូលរួម​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ចម្រុះ​ជាតិ​ដែល​រួមមាន ឧស្សាហកម្ម​បារាំង និង​ពួក​អ្នកជំនាញ​ការ​រដ្ឋាភិបាល​ស្រេច​ហើយ​នោះ។
ផ្ទុយទៅវិញ​ពួកមន្ដ្រី​នៅក្នុង​ទីក្រុង​ហ្សាការ​តា​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​ស្វាគមន៍​ឲ្យ​ចូលរួម​ ហើយ​គេ​រំពឹង​ថា NISB នឹង​ចូលរួម​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នោះ​ជាយថាហេតុ។
ពួក​អ្នក​ជំនាញ​ការ​សហរដ្ឋ​អាមេរិក​ក៏បាន​ចូលរួម​នៅក្នុងការ​ស៊ើប​អង្កេត​រឿង​ធ្លាក់​យន្ដ​ហោះ​របស់​ឥណ្ឌូណេស៊ី​ផ្សេង​ទៀត​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ៕
រឹទ្ធ

Post a Comment

0 Comments

Close Menu