Ad Code

ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ខ្នង​ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ទាំងស្រុង​


កណ្តាល ៖ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ២​ខ្នង ​នៅក្នុង​ភូមិ​ជ្រោយ​តា​ប៉ា​ ឃុំ​គគីរ ​ស្រុក​កៀន​ស្វាយ ​ខេត្តកណ្តាល​ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ខ្ទេច​ហ្មត់​ទាំងស្រុង​ កាល់ពី​យប់​ថ្ងៃទី១៣​ឈាន​ចូល​ថ្ងៃទី​១៤​ ខែមករា​ ឆ្នាំ​២០១៥ ​វេលា​ម៉ោង​១​និង២០​នាទី​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជា​ពលរដ្ឋ ​ដែល​រស់នៅ​ជិតខាង​ភ័យ​ស្លន់ស្លោរ​គ្រប់ៗ​គ្នា។

ពាក់ព័ន្ធ​ករណី​​អគ្គីភ័យខាងលើ​នេះដែរ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ ក៏បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ដែរ​ថា ផ្ទះ​ដែល​ឆេះ​ទាំង​ពីរខ្នង​នោះ​ទី១​ មាន​ម្ចាស់​ឈ្មោះ​ ខន វិ​ទ្ធា​ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ នឹងមាន​មុខ​របរ​ជា​កម្មករ​រោងចក្រ​ និង​ទី​២​ប្រជាពលរដ្ឋ​ឈ្មោះ​ងុ​ល ច្រឹប​ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំមាន​មុខរបរ​លក់​ដូរ (លក់​ចាប់ហួយ)

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ដើមហេតុ​ដែល​បង្ក​ឲ្យមាន​​អគ្គីភ័យឆាបឆេះ​ខាងលើ​គឺ ​បណ្តាលមកពី​ជនរងគ្រោះ​ទី​១ ​ដែលមាន​ឈ្មោះ ខន វិ​ទ្ធា បាន​អុច ធូប​នឹង​ទាន​ដើម្បី​បំភ្លឺ​ហ៊ឹង​ឪពុក​ហើយ​ បាន​ចុះមក​ខាងក្រោម​ផ្ទះ​ពេលនោះ​ទាន​ បាន​ដួល​ទើប​បង្ក​ការឆាបឆេះ​នេះ​ឡើង​តែម្តង​ទៅ​ហើយ​នៅពេល​ឆេះ​នោះដែរ​សមត្ថ​កិ​បាន​ហៅ រថយន្ត​ពន្លត់​អគ្គីភ័យពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​មកជួយ​ពន្លត់​ផងដែរ​ តែ​ដោយ​កន្លែងកើតហេតុ​នៅ​ឆ្ងាយ​មក​មិនទាន់​ ទើប​ធ្វើ​ឲ្យ​អគ្គីភ័យ​ឆាបឆេះ​លំនៅដ្ឋាន​ទាំងពីរខ្នងនោះ​អស់ទាំង​ស្រុង​តែម្តង​ ហើយ​ម្យ៉ាង​វិញទៀត​ ដោយសារ​តែ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទាំងពីរ​ខ្នង​នោះ​ គឺ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ​ទើប​ធ្វើ​ឲ្យ​​អគ្គីភ័យ​ឆាបឆេះ​លឿន​បែប​នេះហើយ​ក្រោយ​ពេល​កើតហេតុ​ គេ​ពុំទាន់​ដឹងថា ការខូចខាត​ទ្រព្យសម្បត្តិ​អស់​ទុំ ហ៊ុំ​ប៉ុណ្ណា​នោះទេ ៕


Post a Comment

0 Comments

Close Menu