Ad Code

នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ជួញ​គ្រឿងញៀន

នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ជួញ​គ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ធ្វើការ​ឃាត់ខ្លួន ករណី​ជួញដូរ​គ្រឿងញៀន។

ហេតុការណ៍​កើតឡើង​កាលពី​១៩​និង​៤៧​នាទី យប់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ នៅមុខ​សាលាខណ្ឌ​ដង្កោ ផ្លូវ​២១៧ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទី​១​ឈ្មោះ អ៊ួ​ន ថា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទីលំនៅ​ភូមិ​ត្រពាំង​ត្រាវ ឃុំ​ពុទ្ធ​ស ស្រុក​បាទី ខេត្តតាកែវ និង​ទី​២​ឈ្មោះ ជន សៀក ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ក្រាំង​ពោធិ៍ ឃុំ​ពុទ្ធ​ស ស្រុក​បាទី ខេត្តតាកែវ។

វត្ថុ​តាង​ដកហូត​ថ្នាំញៀន ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ០១​ថង់ ម៉ូតូ ០១ គ្រឿង ម៉ាក សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BP.4432

រ៉ា​វុ​ទ្ធ

Post a Comment

0 Comments

Close Menu