គណនេយ្យរបស់Twitter និងYouTube សម្រាប់ទីបញ្ជាការយោធារបស់សហរដ្ឋអាមេរិកដែលត្រួតពិនិត្យប្រតិបត្តិការនៅមជ្ឈិមបូព៌ា នៅថ្ងៃច័ន្ទ ត្រូវបានរំខានដោយមនុស្សដែលកំពុងអះអាងថា គាំទ្រចំពោះក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមនោះ កំពុងត្រូវបានគេសំដៅទៅលើនៅក្នុងការវាយឆ្មក់ទម្លាក់គ្រាប់បែករបស់អាមេរិក។
ពួកមន្ត្រីសហរដ្ឋអាមេរិកបានទទួលស្គាល់ថា ឧប្បត្តិហេតុដែលនៅក្នុងនោះ ត្រូវបានគេសម្របសម្រួលអស់រយៈពេល៣០នាទីនោះកំពុងធ្វើឲ្យខ្វល់ចិត្ត ប៉ុន្តែបានព្យាយាមសម្រាលការប៉ះពាល់នោះ។ ពួកមន្ត្រីការពារប្រទេសបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា បណ្ដាញយោធាប្រតិបត្តិការមិនត្រូវបានគេសម្របសម្រួលទេ និងពុំមានការប៉ះពាល់ដល់ប្រតិបត្តិការណាមួយនោះដែរ។ កងកម្លាំងរដ្ឋឥស្លាម ត្រូវនគេសំដៅនៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងពួកដៃគូអន្តរជាតិ។
អ្នកនាំពាក្យសេតវិមានលោកចូសអើណេស(Josh Earnest) បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ការរំខាននោះគឺជារឿងដែលយើងត្រូវយកចិត្តទុកដាក់។ ប៉ុន្តែលោកអើណេសបានបន្ថែមទៀតថា វាមានការខុសប្លែកគ្នារវាងអ្វីដែលជាការបំពានលើទិន្នន័យដ៏ធំ ហើយនិងការរំខានគណនេយ្យរបស់Twitter៕
ថាលីយ៉ាន
0 Comments