Ad Code

នាង​ហា​យ៉ា​ត់ បូ​មេ​ដ​ឌៀ​ន តាម​ជួរ​ទៅកាន់​ប្រទេស​ស៊ីរី​


ថ្ងៃទី​២ ខែមករា ៖ នាង​ធ្វើដំណើរ​តាម​យន្តហោះ​ពី​ក្រុង​ម៉ា​ឌ្រី​ដ​ទៅកាន់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល អម​ដំណើរ​ដោយ​ពលរដ្ឋ​បារាំង​ម្នាក់ ឈ្មោះ មេ​ឌី​សា​ប្រ៊ី​បេ​ល​ហូ​ស៊ីន​(Mehdi Sabry Belhoucin) ។ ទាំងពីរ​នាក់​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ពី​អាជ្ញាធរ​ទួរគី ដែល​បាន​តាម​ស៊ើប​ពួកគេ។ ពួកគេ​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​នៅក្នុង​ទីក្រុង​ពីរ​ថ្ងៃ​ដែល​គេ​រាយការណ៍​ថា នាង​បូ​មេ​ដ​ឌៀ​ន​បាន​ទិញ​ទូរស័ព្ទ​ដៃ​មួយ និង​Si​m​កាត។​

ថ្ងៃទី​៤ ខែមករា ៖ ជើង​យន្តហោះ​ក្នុងស្រុក​ទៅកាន់​Saniliurfa នៅ​ជិត​ព្រំដែន​ស៊ី​រី។ គេ​រាយ​ការ​ណ៍​ថា នាង​បាន​ទូរស័ព្ទ​ច្រើន​លើក​ទៅកាន់​ប្រទេស​បារាំង​ពី​ប្រទេស​ទួរគី។​ គេ​ទាំងពីរ​នាក់​មិនបាន​ប្រើ​សំបុត្រ​វិលត្រឡប់​របស់​គេ​ទៅ​ក្រុង​ម៉ា​ឌ្រី​ដដែល​ចុះ​ថ្ងៃទី​៩ ខែមករា នោះ​ទេ។​

ថ្ងៃទី​៨ ខែមករា ៖ ឆ្លង​ចូល​ប្រទេស​ស៊ី​រី​។ នៅ​ថ្ងៃ​ដដែល​នោះ ដៃគូ​របស់​នាង​បាន​បាញ់សម្លាប់​ប៉ូលិស​ស្រី​ម្នាក់ ដោយ​ប្រើ​រថយន្ត​របស់​នាង បូ​មេ​ដ​ឌៀ​ន នៅក្នុង​ការវាយប្រហារ​នោះ។ អាជ្ញាធរ​បារាំង​ប្រកាស​ថា គេ​កំពុង​តាម​រក​ចាប់​នាង។​

ថ្ងៃទី​១០ ខែមករា ៖ ទូរស័ព្ទ​ចុងក្រោយ​ដែល​គេ​បាន​រាយការណ៍​ពី​ទីក្រុង​តែ​ល​អាប់​យ៉ា​ដ របស់​ស៊ី​រី​នោះ មិន​ឆ្ងាយ​ពី​ព្រំដែន​ទេ៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu