Ad Code

ជិះ​ម៉ូតូ​គ្មាន​ហ្វ្រាំង​ទៅ​បុក​រថយន្ត​ពីក្រោយ​សល់​តែ​ដង្ហើមចង្រិត​


បាត់ដំបង ៖ យុវជន​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ​ដើម្បី​សង្គ្រោះ​ដោយ​ស្ថិត​

នៅក្នុង​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ បន្ទាប់ពី​យុវជន​រូប​នេះ​បាន​បើកបរ​ម៉ូតូ​ដែល​គ្មាន​ប្រើប្រាស់​ហ្វ្រាំង​ ហើយ​បាន​ទៅ​បុក​នឹង​គូទ​រថយន្ត​ពីក្រោយ ​កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០១៥ វេលា​ម៉ោង​៥​និង​៣០​នាទី​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ត្រង់​ចំណុច​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ យោង​តាម​ប្រភព​មួយចំនួន​បាន​និយាយ​ថា​ ដំបូង​គេ​ឃើញ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​

កូ​រេ​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​ ដែល​បើកបរ​យ៉ាង​លឿន​ដោយ​យុវជន​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ព្រមទាំង​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​ស្របគ្នា​នៅ​ពីមុខ​ផង​ដែរ។​

ប្រភព​បាន​បន្ត​ទៀត​ថា រថយន្ត​ដែល​បើកបរ​នៅ​ពីមុខ​នោះ​ម៉ាក​កា​ម៉ាស់​ ពាក់​ស្លាក​លេខ​ក​04​85​ភព​6 ដែល​ជា​រថយន្ត​ដឹក​ស្រាបៀ លុះ​ទៅដល់​ចំណុច​កើតហេតុ ​ស្រាប់តែ​រថយន្ត​នោះ​បាន​ឈប់​សំចត​ភ្លាមៗ​តែម្តង ទើប​ធ្វើ​ឲ្យ​ម៉ូតូ​ដែល​កំពុង​បើក​យ៉ាង​លឿន​នៅ​ពីក្រោយ​បាន​ជ្រុល​ទៅ​បុក​នឹង​គូទ​រថយន្ត​យ៉ាង​ពេញ​ទំហឹង ​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ផ្លោង​បោក​ក្បាល​ទៅ​នឹង​រថយន្ត​បែក​ឈាម​និង​សន្លប់​ស្តូកស្តឹង​នៅ​ពីក្រោយ​រថយន្ត​នោះ​តែម្តង។​

ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បាន​ចុះទៅ​ត្រួត​ពិនិត្យ​គឺ​សង្កេត​ឃើញថា ​អ្នកបើកបរ​ម៉ូតូ​គឺជា​កម្មករ​ឡ​ដុត​នំបុ័ង​នៅ​ខាងក្រោយ​ផ្សារ​ថ្មី​បាត់ដំបង​ហើយ​ម៉ូតូ​សង់​កូរ៉េ​ដែល​គេ​បាន​ប្រើប្រាស់​នោះ​គឺ​គ្មាន​ហ្វ្រាំង​ទាំងអស់ ​ទោះបីជា​ហ្វ្រាំង​ដៃ​ឬ​ហ្វ្រាំង​ជើង​

ក៏ដោយ ហើយ​ម្យ៉ាងទៀត​ការ​បើកបរ​របស់​គេ​ក៏​មាន​សភាព​លឿន​ថែមទៀត ​ដែល​មិនអាច​ទប់​ជាប់​

ពេល​ដែល​ជួបនឹង​ឧប្បត្តិហេតុ​អ្វីមួយ។ ដោយឡែក​អ្នកបើកបរ​រថយន្ត​ពេល​ដែល​ឃើញ​សភាព​មិនសូវ​ល្អ​ ព្រោះ​ជនរងគ្រោះ​កំពុង​ស្ថិត​ក្នុង​ដង្ហើមចង្រិត​ទៅ​ហើយ​នោះ គេ​ក៏បាន​គេច​ចេញពី​កន្លែង​កើត​ហេតុ​ទៅ​បាត់​តែម្តង។​

បន្ទាប់ពី​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​រួចមក​ សមត្ថកិច្ច​បាន​នាំ​យក​មធ្យោបាយ​

ធ្វើដំណើរ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ៕

សោ និយម​រ័ត្ន​

Post a Comment

0 Comments

Close Menu