Ad Code

គ្រាន់​តែ​រឿង​ចង្អៀត​ម៉ូតូ​លើ​ផ្លូវ​ដើរ​សោះ​ ជន​ដៃ​ដល់​វាយ​ស្ត្រី​ម្នាក់​សន្លប់​របួសធ្ងន់​ និង​បុរស​ម្នាក់​របួស​ស្រាល​រួច​គេច​ខ្លួន​បាត់​


កំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​រង​របួស​ដេក​សន្លប់ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

ខេត្ត ចំណែក​បុរស​ម្នាក់ទៀត​បាន​រង​របួស​ជាំភ្នែក​ឆ្វេង ខណៈ​ដែល​ជនរងគ្រោះ​ទាំង​២​នាក់​ ត្រូវជា​បង​ប្អូន​ថ្លៃ​នឹង​គ្នា​ មាន​ជម្លោះ​ជាមួយ​ក្រុម​ជន​ដៃដល់​ និង​បក្ខពួក​មួយ​ក្រុម​ទៀត​ ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ រឿង​ដាក់​ម៉ូតូ​ចង្អៀត​លើ​ផ្លូវ​ដើរ​បន្តិចបន្តួច​សោះ។ ករណីនេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៦​និង​១០​នាទី​យប់​ ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ផ្អេរ ក្រុង​កំពង់​ឆ្នាំង។ លោក ម៉ា យន្ត នាយ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា​នោះ​មានឈ្មោះ វោ​យ មករា អាយុ​៣២​ឆ្នាំ រង​របួស​ធ្ងន់ និង​ បុរស​ម្នាក់ទៀត​ជា​បងថ្លៃ​ស្រី្ត​ខាង​លើ​នេះ ​មាន​ឈ្មោះ អុំ ទូច អាយុ​៣៥​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ផ្អេរ ក្រុង​កំពង់ឆ្នាំង។ ចំណែក​ជន​ដៃ​ដល់​មានឈ្មោះ ស៊ិ​ញ ភេទ​ប្រុស​ អាយុ​ជាង​២០​ឆ្នាំ ជា​កូន​បុរស​ឈ្មោះ រ៉ា និង ​ម្តាយ​ឈ្មោះ ​ភាព គ្រួសារ​នេះ​នៅ​ភូមិ​ផ្សារ​លើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង។

មុន​ពេល​កើតហេតុ​ស្ត្រី​ឈ្មោះ វោ​យ មករា បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ស្ត្រី ឈ្មោះ ​ភាព ពី​រឿង​ដាក់​ម៉ូតូ​ចង្អៀត​ផ្លូវ​ដើរ នៅពេល​កំពុង​ឈ្លោះ​គ្នា​នោះ​ស្រាប់តែ​កូន​ស្ត្រី​ឈ្មោះ​ ភាព មានឈ្មោះ ស៊ី​ញ និង​បក្ខពួក​បាន​ស្ទុះ​មក​វាយ​ស្ត្រី​ឈ្មោះ វោ​យ មករា បណ្ដាល​ឲ្យ​ដួលសន្លប់​ដេក​លើ​ដី ក្នុង​គ្រា​នោះ​ដែរ​បុរស​ឈ្មោះ អុំ ទូច ជា​បងថ្លៃ​ស្ទុះ​មក​ជួយ ក៏​ត្រូវ​ឈ្មោះ​ ស៊ី​ញ និង​បក្ខពួក​ព្រួត​វាយ​ត្រូវ​ជា​ច្រើន​ដៃ​បណ្ដាល​ឲ្យ​ជាំភ្នែក​មួយ​ចំហៀង។

ក្រោយពេល​កើតហេតុ​អ្នកជិតខាង​បាន​ចូល​ជួយ​ឃាត់​ ហើយ​បាន​យក​ស្ត្រី​រងគ្រោះ​មកកាន់​មន្ទីរ​ពេទ្យ​ខេត្ត ចំណែក​ជន​ដៃ​ដល់​ឈ្មោះ ស៊ី​ញ ភ័យ​ខ្លួន​បាន​គេច​បាត់​ពី​ផ្ទះ។ លោក ម៉ា យន្ត បាន​ឲ្យ​ដឹង​ទៀត​ថា​ បាន​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៥​នេះ ​គ្រួសារ​ជនរងគ្រោះ​ទាំង​២​នាក់ ​បាន មក​ដាក់ពាក្យ​ប្ដឹង​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​រួចហើយ ដែល​ពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិ​វិធី​បញ្ជូន​ទៅកាន់​តុលាការខេត្ត​ដើម្បី​សុំ​ដីកា​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​ដែល​បាន​រត់​គេច​ខ្លួន​បាត់​ពី​មូលដ្ឋាន​ទៅ​ហើយ "តែ​ជង់​ពិតជា​មិន​ភ្លេច​កុក​ឡើយ៕

ឈៀង ថា​រិ​ទ្ធ



Post a Comment

0 Comments

Close Menu