Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២០​ ខែមករា បាន​កើតឡើង​១៥​លើក ស្លាប់​០៧​នាក់ និង​របួសធ្ងន់-​ស្រាល​៣៣​នាក់​


ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយក​សណ្ដាប់ធ្នាប់​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ថា កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចំនួន​កើត​ឡើង​១៥​លើក ក្នុង​នោះ យប់​០៧​លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​០៧​នាក់ (​ស្រី​០១​នាក់​) រង​របួស​ធ្ងន់​១៧​នាក់​(​ប្រុស​),​និង​របួសស្រាល​១៦​នាក់​(​ស្រី​០៣​នាក់​)។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៥​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យាន​យន្ត​សរុប​២៥​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៧​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០៧​គ្រឿង​,​យាន​ផ្សេងៗ​០១​គ្រឿង។​

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្ដាល​មកពី​ល្មើស​ល្បឿន​០៥​លើក​,​មិន​គោរព​សិទ្ធ​០២​លើក​,​មិន​ប្រកាន់​ស្តាំ​០៤​លើក​,​ប្រជែង​គ្រោះថ្នាក់​០២​លើក​,​ស្រវឹង​០១​លើក​,​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​០១​លើក។ ក្នុង​នោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​២២​នាក់​(​យប់​១៥​នាក់​)។​

យោង​តាម​របាយការណ៍​ពី​នាយក​សណ្ដាប់ធ្នាប់​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​ផាកពិន័យ​នៅ​អង្គភាព​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥​នេះ សរុប​ចំនួន​៧៨៥​គ្រឿង ក្នុង​នោះ​មាន រថយន្ត​ទេសចរណ៍​គ្រូ​សារ ៦៣​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ២៤២​គ្រឿង​,​រថយន្ត​ដឹកទំនិញ​ធុន​តូច​ចំនួន​១៧២​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​ធំ​៣០៨​គ្រឿង។ រថយន្ត​ទាំងអស់​ត្រូវ​បាន​បង់ប្រាក់​ពិន័យ​រួច​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន​២៧​គ្រឿង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៧៥៨​គ្រឿង។ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​១៤៦៦​គ្រឿង ក្នុង​នោះ​មាន​ជិះ​ម៉ូតូ​អត់​ពាក់មួក​៩០២​គ្រឿង​,​ជិះ​ម៉ូតូ​អត់​កញ្ចក់​៥១១​គ្រឿង ជិះ​ម៉ូតូ​អត់​កញ្ចក់ និង​មួក​១១​គ្រឿង​,​ជិះ​ម៉ូតូ​មាន​ជាតិ​ស្រវឹង​០៤​គ្រឿង​, ម៉ូតូ​ល្មើស​សញ្ញា​ចរាចរណ៍​១៧​គ្រឿង​,​ម៉ូតូ​បើក​ភ្លើង​ពេល​ថ្ងៃ​១៩​គ្រឿង និង​ផ្លាក​លេខ​បាក់​ឬ​ខូច​០២​គ្រឿង៕

រ៉ា​វុទ្ធី​

Post a Comment

0 Comments

Close Menu