តម្លៃប្រេងឆៅBrent បានធ្លាក់ចុះក្រោម៥០ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃចន្ទ បន្ទាប់ពីប្រទេសអ៊ីរ៉ាក់បានប្រកាសជាផ្លូវការអំពីការផលិតប្រេង ហើយនឹងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកមានសភាពខ្មៅងងិតនោះ។
រដ្ឋមន្ត្រីក្រសួងប្រេងអ៊ីរ៉ាក់ លោក Adel Abdel-Mehdi បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ាក់បានបូមប្រេង៤លានបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែធ្នូ ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានរបស់ខ្លួន ដោយសារទិន្នផលកាន់តែខ្ពស់ពីស្ថានីយនៅភាគខាងត្បូងរបស់ខ្លួន និងការកញ្ជ្រោលឡើងនៅក្នុងការផ្គត់ផ្គង់ពីភាគខាងជើង។
លោក Adel Abdel-Mehdi បានបន្តថា អ៊ីរ៉ាក់មានផែនការបង្កើនការនាំចេញដ៏ធំមួយពីទីក្រុងKirKuk នៅភាគខាងជើង និងតំបន់Kurdistan ដែលនឹងបង្កើនការផលិតទៅដល់៦០០.០០០បារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែមេសាទៅ។
ប្រេងឆៅBrent ជួញដូរក្នុងតម្លៃប្រហែល៤៩.៤០ដុល្លារក្នុងមួយបារ៉ែល នៅវេលាម៉ោង១០១៥ម៉ោង សាកលធ្លាក់ចុះ៧៧សេន។ ប្រេងឆៅអាមេរិក ការជួញដូរធ្លាក់ចុះ៧៤សេន គឺក្នុងតម្លៃ៤៧.៩៥ដុល្លារក្នុងមួយបារ៉ែល។
លោកHans van Cleef អ្នកសេដ្ឋកិច្ចថាមពលនៅABN Amro បាននិយាយថា "នៅតែមានការផ្គត់ផ្គង់ច្រើនជាងតម្រូវការ និងថាសភាពការណ៍នេះនឹងមិនអាចផ្លាស់ប្ដូរនៅក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍នោះបានទេ។
តម្លៃប្រេងបានធ្លាក់ចុះជាងពាក់កណ្ដាលចាប់តាំងពីខែមិថុនាមក ខណៈដែលទិន្នផលនៅទូទាំងពិភពលោកបានឡើងខ្ពស់នៅពេលដែលកំណើនតម្រូវការមានសភាពយឺត។ ទោះបីជាភ្នាក់ងារថាមពលអន្តរជាតិ(IEA) បាននិយាយកាលពីសប្ដាហ៍កន្លងមកថា ការធ្វើបញ្ច្រាសនិន្នាការនេះគឺអាចទៅរួចនៅក្នុងឆ្នាំនេះក៏ដោយ ក៏ភ្នាក់ងារនេះបានបន្ថែមថា តម្លៃអាចធ្លាក់ចុះបន្ថែមទៀតនៅមុនវាឡើងមកវិញ។
អ្នកវិភាគបាននិយាយថា តម្លៃបានរកឃើញការគាំទ្រមួយចំនួនពីការធ្លាក់ចុះនៅកន្លែងខួងប្រេងរបស់អាមេរិកមានន័យថា ទំនងជាធ្លាក់ចុះនៅក្នុងការផលិតនៅពេលអនាគត។ ប៉ុន្តែពួកគេបាននិយាយថា មិនមានបន្ទប់ច្រើនទេ សម្រាប់ការទទួលបានមកវិញនោះ។
ប្រទេសចិន ជាអ្នកប្រើប្រាស់ថាមពលធំបំផុតនៅលើពិភព ត្រូវបានគេរំពឹងថា នៅថ្ងៃអង្គារ ទី២០ ខែមករា នឹងរាយការណ៍អំពីកំណើនសេដ្ឋកិច្ចដ៏ខ្សោយបំផុតរបស់ខ្លួនសម្រាប់រយៈពេលជាង២ទសវត្សរ៍។ ទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់ចិនបានបង្ហាញអំពីតម្លៃផ្ទះនៅថ្ងៃអាទិត្យ បានធ្លាក់ចុះនៅខែទី៤៕
ថាលីយ៉ាន

0 Comments