Ad Code

បម្រាម​​ថ្មី​នៅ​ប្រទេស​សៀរ៉ាឡេអូន​ ខណៈ​ពេលដែល​ព្រលានយន្ដហោះ​ បង្កើន​ការ​ត្រួត​ពិនិត្យ​

បម្រាម​ចេញចូល​ ព្រោះ​តែ Ebola នៅភាគខាង​ជើង​សង្កាត់​ Tonkolili នៃ​ប្រទេស​សៀរ៉ាឡេ​អូន​ត្រូវបាន​ពន្យារ​រហូត​ដល់​ថ្ងៃ​អាទិត្យ អស់​ពេល​ដល់ទៅ២សប្ដាហ៍ ខណៈ​ពេលដែល​ក្រុម​អាជ្ញា​ធរ​បង្កើន​ការ​ប្រយុទ្ធប្រឆាំង​នឹងការ​ឆ្លង​ជំងឺ​រាត​ត្បាត។
ការដាក់​បម្រាម​​នេះ​បាន​កើត​មាន​ ខណៈ​ពេល​ដែល​រដ្ឋាភិបាល ​បានចេញ​វិធានការធ្វើ​​ការ​ថត​ស្កេន​នៅឯព្រលាន​យន្ដហោះ​អន្ដរជាតិ Freetown International Airport

ការដាក់​បម្រាម​​ចេញចូល​មួយរយៈពេល​៥ថ្ងៃ​ពីមុន​មកនោះ​ ត្រូវបាន​អះអាង​ប្រកាស​ដោយ​រដ្ឋាភិបាល​ នៅទូទាំង​ភាគខាងជើង​ប្រទេស​ដែល​ទទួលរង​កា​រប៉ះពាល់​ចម្លងដ៏​ធ្ងន់​បំផុត​កាល​ពីខែ​មុនកន្លងមកនេះ។
មានដល់ទៅ​ជាង​៧០​ករណី​នៃការរឆ្លង Ebola ត្រូវបាន​ប្រកាស​ឲ្យដឹង​នៅសង្កាត់ Tonkolili នៅក្នុង​ការដាក់​បម្រាម​​មិន​ឲ្យ​ចេញចូល​មួយរយៈ​ពេល​៥សប្ដាហ៍​នៅទីនោះ​ ដែល​ត្រូវ​បាន​ចេញ​ការ​បង្គាប់​បញ្ជាពីអាជ្ញាធរ​មូលដ្ឋាន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីមន្ដ្រី​សម្របសម្រួល​ក្នុងសង្កាត់​នោះ​ឈ្មោះលោក Salieu Bah ប្រាប់​ដល់​អ្នក​កាសែត។
មន្ដ្រី​រូបនេះ​បាន​និយាយថា មនុស្ស​ផង​ទាំង​ឡាយ​ត្រូវ​បាន​ទទួលរង​ការស្ទាក់ស្ទើរ​ ដើម្បី​ធ្វើ​ទៅតាម​អ្វីដែល​ជាតួនាទី​ផ្នែក​សុខាភិបាល​តម្រូវ​ឲ្យ​ធ្វើ ដូចជា​រាយការណ៍​អំពី​ករណីអ្នក​ជំងឺ Ebola ដែលរង​ការ​ជាប់សង្ស័យ​ ព្រម​ទាំង​ការ​ប្រព្រឹត្ដ​ទៅ​នៃការ​បញ្ចុះសព​ដោយសម្ងាត់​នោះ។
ទន្ទឹម​ពេល​ជាមួយ​គ្នា​ដែរនោះ រដ្ឋមន្ដ្រី​សុខាភិ​បាល​លោកវេជ្ជបណ្ឌិត​ Dr.Abubakarr Fofanah បាននិយាយ​ថា ការ​ថត​ស្កេន​ទៅលើ​ក្រុម​បុគ្គលិក​នៅឯ​ព្រលាន​យន្ដហោះ​ក្នុង​ក្រុង Freetown នឹង​ត្រូវ​បាន​ធ្វើ​ពេញ​រយៈពេល​២៤ម៉ោង​ដើម្បីស្វែង​រក​ករណីសង្ស័យ​ជនទាំងឡាយ​ណា​ដែល​ឆ្លង​វីរុស Ebola រាប់ទាំង​បុគ្គលិក​បម្រើ​ការងារ​ ឬក៏​អ្នក​ធ្វើ​ដំណើរ។
មជ្ឈមណ្ឌល​ជាតិ The National Ebola Response Center (NERC) បាន​និយាយ​ថា ករណី​មួយនៃ​ Ebola ត្រូវ​បាន​រក​ឃើញ​ និង​អះអាង​ដោយការ​ធ្វើតេស្ដ​មន្ទីរ​ពិសោធន៍​កាល​ពី​ថ្ងៃ​សុក្រ ដែល​ជាប់ពាក់​ព័ន្ធ​ទៅនឹង​មនុស្ស​ម្នាក់​ដែលធ្វើការ​នៅឯព្រលាន​យន្ដហោះ​កាលពី​ពាក់​កណ្ដាល​ខែធ្នូ​កន្លងមក ប៉ុន្ដែ​គាត់​មិន​បាន​ធ្វើ​ការ​ទេ​តាំងពី​ពេល​នោះមក។
នៅ​មាននិយោជិត​នៅឯ​ព្រលាន​យន្ដ​ហោះ​ម្នាក់​ទៀត​ដែលធ្លាប់​ធ្វើ​ទំនាក់ទំនងជាមួយ​មនុស្ស​នោះ​ ក៏មិន​បានមក​ធ្វើ​ការងារ​ដែរតាំងពី​ថ្ងៃបុណ្យ​គ្រិស្ដម៉ាស់។ បើតាមការ​លើកឡើង​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​នោះ​ មជ្ឈមណ្ឌល​ជាតិ NERC បាន​ឲ្យដឹងថា ដោយសារ​តែ​មាន​ការ​រាល​ដាល​បែប​យ៉ាងនេះ​ វិធាន​ការ​បន្ថែម​ត្រូវ​បាន​ដាក់​ជាធរមាន​នៅនឹង​ទីកន្លែង​ដើម្បី​បង្កើន​ការ​ថត​ស្កេន។
ប្រទេសសៀរ៉ាឡេអូន​ នាំមុខ​គេ​លើស​ពី​ប្រទេស​លីបេរីយ៉ា ក្នុងឋានៈ​ជា​ប្រទេស​ដែលរង​ការ​ចម្លងវីរុស​ដ៏ធ្ងន់​បំផុត​ជាមួយ​ចំនួន​មនុស្ស​២,៧៥៨នាក់​ស្លាប់ក្នុងចំណោម​អ្នក​កើត​ជំងឺ​ Ebola ,៤៤៦នាក់ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ៕
..

Post a Comment

0 Comments

Close Menu