Ad Code

សន្ទស្សន៍​សុទិដ្ឋិនិយម​ធុរកិច្ច​សិង្ហ​បុរី​ដាំដូង​ ពេល​ចាប់ផ្ដើម​ឆ្នាំ​២០១៥

សារព័ត៌មាន​The Straits Timesឲ្យ​ដឹង​ថា ក្នុងចំណោម​ការ​ព្រួយបារម្ភ​នានា​ដែល​ចេះតែ​គរ​ឡើង នៃ​ការ​នាំមុខ​ខាង​នយោបាយ​សកល​កាន់តែ​ខ្លាំង​ឡើង និង​សេចក្តីត្រូវការ​តំបន់​ដែល​ចុះថយ កំពុង​សង្កត់​ទៅលើ​ការនាំចេញ សន្ទស្សន៍​នៃ​ការវាស់វែង​ទំនុក​ចិត្ត ក្នុងចំណោម ធុរកិច្ច​សិង្ហ​បុរី ​បាន​ដួលរលំ​នៅ​ក្នុង​ការ​ចាប់ផ្តើម​នៃ​ឆ្នាំ​ថ្មី។ ការិយាល័យ​ឥណទាន​ពាណិជ្ជកម្ម​សិង្ហ​បុរី SCCB អះអាង​ថា សន្ទស្សន៍​សុទិដ្ឋិនិយម​ធុរកិច្ច (BOI) របស់​ខ្លួន បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​ពី​១០,៧៩ % ពិន្ទុ ក្នុង​ត្រីមាស​ទី​បួន នៃ​ឆ្នាំ ២០១៤ មក​នៅ​ត្រឹមតែ​១,១១ %​ពិន្ទុ ក្នុង​ត្រីមាស​ទីមួយ នៃ​ឆ្នាំ ២០១៥។

ការ​បង្ហាញ​ចុងក្រោយ​បំផុត​នៃ BOI​ ការ​ធ្លាក់​ចុះ​នេះ​ ជា​ពិន្ទុ​ទាប​បំផុត​ទី​ពីរ​ហើយ​ ក្នុង​រយៈពេល ពីរ​ឆ្នាំ គិត​តាំងពី​ត្រីមាស​ទី​មួយ នៃ​ឆ្នាំ​២០១៣ ពេល​ដែល​BOI បាន​ចុះ​សកម្មភាព​មក​នៅ​ត្រឹម ០,៨២ % ពិន្ទុ​។ មាន​សូចនាករ​តែ​បី​ទេ ក្នុងចំណោម​សូចនាករ ៦ ដែល​បាន​ងើបឡើង ដែល​វា​ផ្ទុយគ្នា​ទៅនឹង​ត្រីមាស​មុនៗ ពេល​ដែល​សូចនាករ​៥​ក្នុង​៦ ​បាន​រំកិល​ទៅ​ខ្ពស់។ ធៀប​ទៅ​រយៈពេល​ដូចគ្នា​កាលពី​មួយ​ឆ្នាំ​កន្លងទៅ​ ពិន្ទុសរុប​នៃ​BOI បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​១៣,១៣% ពិន្ទុ​ ក្នុង​ត្រីមាស​ទីមួយ ឆ្នាំ​២០១៤ ដល់ ១,១១ % ពិន្ទុ ក្នុង​ត្រីមាស​ទី​មួយ ឆ្នាំ ២០១៥។

ធៀប​តួលេខ​ឆ្នាំ ទំនុក​ចិត្ត​មាន​សភាព​ចុះ​ខ្សោយ ដោយ​សូចនាករ ៥ ក្នុងចំណោម ៦ មានការ​រួម​តូច​។ ទាំង​វិស័យ​សេវា និង​កសិកម្ម ឈរ​នៅ​ជា​វិស័យ​ដែល​មាន​សុទិដ្ឋិនិយម​ជាងគេ​ពីរ ខណៈ​ដែល​វិស័យ​ដឹកជញ្ជូន​មាន​សុទិដ្ឋិនិយម​តិច​បំផុត សម្រាប់​ស្ថានភាព ក្នុង​ត្រីមាស​ទី​មួយ ដោយមាន​សូចនាករ​ធុរកិច្ច បួន ក្នុង ៥ កំពុងតែ​ធ្លាក់​ចុះ។ ក្រុមហ៊ុន​ក្នុងស្រុក បាន​កំណត់​ថា ការ​ចំណាយ​ធុរកិច្ច​កាន់តែ​ខ្ពស់ ជា​ការ​ប្រឈម​សម្រាប់​ឆ្នាំ ២០១៥ បន្ទាប់​ទៅ​គឺ​ស្ថានភាព​សេដ្ឋកិច្ច​សកល​មិន​ច្បាស់លាស់ ​បញ្ហា​ពលកម្ម​បរទេស​ ការកាត់បន្ថយ​ការ​លក់ កង្វះ​ហិរញ្ញប្បទាន ជាដើម​។​

SCCB បាន​ប្រាប់ឲ្យដឹង​ថែម​ទៀត​ថា តំបន់​ដែល​មាន​សារសំខាន់​បំផុត​ពីរ​នៃ​ការ​វិនិយោគ សម្រាប់​ឆ្នាំ ២០១៥ គឺ​គ្រឿងចក្រ និង​ឧបករណ៍​ទុន ព្រមទាំង​ការ​បង្កើន​ជំនាញ​ឲ្យ​និយោជិក​ ដែល​ឈរ​នៅ​៤២% និង​៣៥% ​រៀង​គ្នា។ ក្រុមហ៊ុន​ដែល​បាន​ផ្ដល់​មតិ ​១២% បាន​លើក​ពី​សូចនាករ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា និង ៤% លើក​ពី​សូចនាករ ការស្រាវជ្រាវ និង​អភិវឌ្ឍ ថា​ជា​វិស័យ​សំខាន់​បំផុត​នៃ​ការ​វិនិយោគ៕

Post a Comment

0 Comments

Close Menu