Ad Code

ចិន កំណត់​មាគ៌ា​សម្រាប់​ទៅ​ផ្សារ​អាកាសចរណ៍

សារព័ត៌មាន​China Daily ​ឲ្យ​ដឹង​ថា ចិន​មាន​គោលបំណង​យក​ឲ្យ​បាន​មួយ​ភាគ​បី​នៃ​ទីផ្សារ​សកល​ សម្រាប់​អាកាសចរណ៍​យន្តហោះ​រុញ​ដោយ​តួប៊ីន​ ឬ​កង្ហារ​ដោយ​ប្រភេទ​ MA-700 ដែល​ជា​យន្តហោះ​ទំនើប​បំផុត​បច្ចុប្បន្ន​ កំពុងតែ​ត្រូវ​បាន​សាងសង់ (យោង​តាម​ការ​ឲ្យដឹង​របស់​ប្រធាន​ក្រុម​រចនា​រូបរាង)

Dong Jianhong អ្នក​រចនា​ដើម​ខ្សែ នៃ​សាជីវកម្ម​ឧស្សាហកម្ម អាកាសចរណ៍​ចិន ប្រាប់​ឲ្យដឹងថា យន្តហោះ MA-700 នឹង​ចេញ​ហោះហើរ​លើ​ក​​​ដំបូង​នៅ​ឆមាស​ទីមួយ​ក្នុង​ឆ្នាំ ២០១៧ និង​បញ្ជូន​ឲ្យទៅ​អ្នកបញ្ជា​ទិញ ក្នុង​ឆ្នាំ ២០១៩ និង​ជឿ​ថា បន្ទាប់ពី​ចេញ​ហោះហើរ យន្តហោះ​នេះ នឹង​ជួយ​ឲ្យ​ចិន​ទទួល​បាន​យ៉ាង​ហោច​ណាស់ ៣០% នៃ​ទីផ្សារ​យន្តហោះ​ប្រើ​កង្ហារ ក្នុង​រយៈពេល​១០​ឆ្នាំ​។​

លោក​អះអាង​ថា ធៀប​ទៅ​យន្តហោះ​មុនៗ ដែល​ជា​សមាជិក​នៃ​ក្រុម​យន្តហោះ MA-60 យន្តហោះ MA-700 ជាការ​រចនា​ទ្រង់ទ្រាយ​ថ្មី មានការ​ចំណាយ​លើ​ប្រតិបត្តិការ និង​ថែទាំ​តិច ព្រមទាំង​មាន​បច្ចេកវិទ្យា​ដែល​ត្រូវ​គ្នា​នឹង​បរិស្ថាន​ជាង​។ លោក Dong Jianhong បញ្ជាក់​ថា បច្ចុប្បន្ន កំពុងតែ​ផ្ដោត​ទៅ​លើ​ការ​បញ្ជាក់ ពី​ការចាំបាច់​ខាង​អាកាសចរណ៍​នៃ​អាជ្ញាធរ​ចិន ដោយ MA-700 មានការ​បញ្ជាក់​នៅ​ប្រទេស​ចិន​នោះ នឹង​ប្រឹងប្រែង​ជំរុញ​ឲ្យ​មាន​ការ​បញ្ជាក់ ​ដោយ​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​នៃ​សហរដ្ឋអាមេរិក បើ​មិន​ដូចនេះ​ទេ យន្តហោះ​នឹងមិន​អាច ចូលទៅ​ទីផ្សារ​លោកខាងលិច​បាន​ទេ​។ ស្តង់ដារ​សុវត្ថិភាព​នៃ​យន្តហោះ មាន​ភាព​តឹងតែង​ជាងគេ​បង្អស់​ក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល​សកល។

លោក​បន្ត​ថា គោលដៅ​ធំ​នៃ​ទីផ្សារ​សម្រាប់​យន្តហោះ​ដើរ​ដោយ​កង្ហារ គឺ​នៅ​អាស៊ី អាហ្វ្រិក និង​អាមេរិក​ខាងត្បូង ដែល​មាន​ប្រទេស​ជាច្រើន ជា​អ្នក​ធ្លាប់តែ​ប្រើប្រាស់​យន្តហោះ​ចិន​មក​ស្រាប់​ហើយ។ ដើម្បី​សម្រេច​គោលដៅ​នេះ ក្រុមហ៊ុន​ត្រូវ​តទល់ ​ជាមួយ ​ATR 72 និង Bombardier Q400 ក្នុង​ទីផ្សារ​នៃ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ។ ATR 72 បច្ចុប្បន្ន កំពុងតែ​កាន់កាប់​ទៅ​ផ្សារ ពាក់កណ្តាល ខណៈដែល Bombardier Q400 មាន ៤០% និង MA-60 មានតែ ១០% ប៉ុណ្ណោះ​។ សាជីវកម្ម​ឧស្សាហកម្ម​អាកាសចរណ៍​ចិន កម្មន្តសាល​ករ​យន្តហោះ​នាំមុខ នៃ​ប្រទេស បានចាប់ផ្តើម​ការផលិត MA-700 ក្នុង​ខែធ្នូ ឆ្នាំ ២០១៣ ដើម្បី​ជំនួស MA-60 និង​ក្រុម​យន្តហោះ​ដែល​ផលិត​បន្ត​ជា​ហូរហែ ដែល​បាន​កសាង​តាំងពី​ទសវត្ស​ឆ្នាំ​១៩៩០៕


Post a Comment

0 Comments

Close Menu