Ad Code

សម្តេច​តេ​ជោ​សម្ពោធ​ស្ថានីយ​វា​រី​អគ្គិសនី​ឫស្សី​ជ្រុំ​ក្រោម​ក្នុង​ខេត្តកោះកុង​

កោះកុង ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ខែ​មករា ឆ្នាំ​២០១៥​នេះ សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថានីយ​វា​រី​អគ្គិសនី​ឫស្សី​ជ្រុំ ដែល​សិ្ថត​ក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល ខេត្តកោះកុង ដោយមាន​ការចូលរួម​ពី​សំណាក់ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កោះកុង យ៉ាងច្រើន​កុះករ។

ស្ថានីយ​វា​រី​អគ្គិសនី​ឫស្សី​ជ្រុំ ដែលមាន​អានុភាព​៣៣៨​មេ​ហ្គា​វ៉ា​ត់ សាងសង់​ក្នុង​រង្វង់​ទឹកប្រាក់​វិនិយោគ​៤៩៥,៧៦ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក លើ​ផ្ទៃដី​១៩​គីឡូម៉ែត្រ​ការ៉េ​បាន​ដំណើរការ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Chinahudian Hongkong Co,LTD កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១០៕

Post a Comment

0 Comments

Close Menu