Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥ ខែមករា បាន​កើតឡើង​០៨​លើក ស្លាប់​០៨​នាក់ និង​របួសធ្ងន់​ស្រាល​២៤​នាក់​

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយក​សណ្ដាប់ធ្នាប់​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៥​នេះ មាន​គ្រោះ​ករណី​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​ចំនួន​០៨​លើក ក្នុង​នោះ​យប់​០៥​លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​០៨​នាក់ (​ស្រី​០២​នាក់​) របួសធ្ងន់​១១​នាក់​(​ស្រី​០៦​នាក់​), និង​របួសស្រាល​១៣​នាក់​(​ស្រី​០២​នាក់​)។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​០៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យាន​យន្ត​សរុប​១៥​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​០៨​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០៥​គ្រឿង​,​រថយន្ត​ធុន​ធំ​០២​គ្រឿង​,​និង​អ្នក​ថ្មើរជើង​០២​នាក់។​
ប្រភព​ព័ត៌មាន​ខាងលើ​ប្រាប់​បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្ដាល​មកពី​ល្មើស​ល្បឿន​០៦​លើក​, មិន​ប្រកាន់​ស្តាំ​០១​លើក​,​កត្តា​យានយន្ត​០១​លើក​ក្នុង​នោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​១០​នាក់​(​យប់​០៦​នាក់​)។​
យោង​តាម​របាយការណ៍​ពី​នាយក​សណ្ដាប់ធ្នាប់​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​ផាកពិន័យ​នៅ​អង្គភាព​កាលពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៥​នេះ សរុប​ចំនួន​៥២៤​គ្រឿង ក្នុង​នោះ​មាន រថយន្ត​ទេសចរណ៍​គ្រួសារ​៣៣​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​១៧៤​គ្រឿង​,​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ​១១​គ្រឿង​,​រថយន្ត​ដឹកទំនិញ​ធុន​តូច​ចំនួន​៧៤​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​ធំ​២៣៦​គ្រឿង។ រថយន្ត​ទាំងអស់​ត្រូវ​បាន​បង់ប្រាក់​ពិន័យ​រួច​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន​៣៨​គ្រឿង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៤៣៧​គ្រឿង និង​នៅ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​៥៣​គ្រឿង។​
បញ្ជាក់​ផង​ដែរ​ថា ​រយៈពេល​៥​ថ្ងៃ​ នៅ​ឆ្នាំ​២០១៥​នេះ អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​មាន​ចំនួន​៤១​នាក់ និង​រង​របួស​ចំនួន​១៣៥​នាក់៕
រ៉ា​វុ​ទ្ធ​

Post a Comment

0 Comments

Close Menu