អ្នកនាំពាក្យយោធាអ៊ុយក្រែនម្នាក់និយាយថា កងឯកភាពយោធាអ៊ុយក្រែនស្ថិតនៅក្រោមការវាយប្រហាររបស់កងកម្លាំងរៀបរយរបស់រុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែននៅថ្ងៃអង្គារ ហើយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកំពុងកើតឡើង។
សេចក្តីថ្លែងការណ៍នៅក្នុងសន្និសីទកាសែតពិសេសមួយនោះ គឺជាការពោលអះអាងមួយយ៉ាងច្បាស់បំផុត ដោយប្រទេសអ៊ុយក្រែនពីការចូលរួមដោយផ្ទាល់របស់យោធារុស្ស៊ីនៅក្នុងជម្លោះ៩ខែរវាងបំបែកខ្លួនស្និទ្ធរុស្ស៊ី និងកងកម្លាំងរបស់រដ្ឋាភិបាល។
អ្នកនាំពាក្យលោក អង់ ឌ្រីលីសេនកូ (Andry Lysenko) និយាយថា «ថ្វីបើមានកិច្ចព្រមព្រៀងបឋមក៏ដោយ ក៏កងឯកភាពយោធារបស់អ៊ុយក្រែនទទួលរងការវាយប្រហារនៅភាគខាងជើងនៃតំបន់ប្រតិបត្តិការប្រឆាំងភេរវកម្មរបស់យោធារៀបរយ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីដែរ»។
លោកនិយាយថា «ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាកំពុងបន្តនៅជិតកន្លែងត្រួតពិនិត្យលេខ២៩ និង៣១របស់កងទ័ពអ៊ុយក្រែន» ដោយបានចង្អុលបង្ហាញ តំបន់មួយនៅជិតទីក្រុងស្លូយ៉ាណូសឺបនៅភាគពាយ័ព្យទីក្រុងលូហាំង។
លោកលីសេនកូបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា« កងកម្លាំងអ៊ុយក្រែនបានបញ្ឈប់ការរុលទៅមុខរបស់កងទ័ពរុស្ស៊ី ស្ថានភាពនៅក្នុងតំបន់ជម្លោះតានតឹង ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង៕

0 Comments