ពួកសាក្សីនិយាយថា ពួកយុទ្ធជនមកពីក្រុមហូធី បានប្រយុទ្ធជាមួយឆ្មាំនៅឯគេហដ្ឋានឯកជនរបស់ប្រធានាធិបតីនៅម៉ែន និងបានចូលទៅក្នុងវិមានប្រធានាធិបតីនៅថ្ងៃអង្គារ ដែលជាថ្ងៃទីពីនៃអំពើហិង្សានៅក្នុងក្រុងសាណានោះ បានបង្កើនការភ័យខ្លាចដល់ប្រទេសដែលកំពុងធ្លាក់ចូលទៅក្នុងភាពវឹកវរនោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ មេដឹកនាំហូធី លោកអាប់ដែល-ម៉ាឡេក អាល់-ហូធី (Abdel-Malek al-Houthi) បានលើកឡើងថា ការប្រយុទ្ធគ្នាពីរថ្ងៃដែលរួមមានយុទ្ធជនរបស់លោកនោះគឺជាចំណែកនៃការប៉ុនប៉ងមួយដើម្បីការពារកិច្ចព្រមព្រៀងចែករំលែកអំណាចមួយដែលមានគោលបំណងដឹកនាំប្រទេសនៅម៉ែនទៅរកស្ថិរភាព។
សេចក្ដីថ្លែងការណ៍របស់លោកបានរិះគន់ប្រធានាធិបតីលោកអាប់-រ៉ាប់ប៊ូ ម៉ាន់សួរហាឌី(ManSour Hadi) ដែលជាសម្ព័ន្ធរួមមិត្តរបស់សហរដ្ឋអាមេរិក ដែលលោកហូធី កំពុងមានជម្លោះជាមួយដោយសាររដ្ឋធម្មនុញ្ញព្រាងមួយ ដែលមានគោលបំណងជួយបញ្ចប់ជម្លោះ និងការគ្មានការអភិវឌ្ឍន៍រាប់ទសវត្សរ៍នោះ។
អគ្គលេខាធិការអ-ស-ប លោកបានគិមូន(Ban Kimoon) បានថ្កោលទោសអំពីហិង្សានោះ និងបានអំពាវនាវឲ្យមានរបៀបរៀបរយនៅក្នុងប្រទេស៕
រឹទ្ធ

0 Comments