Ad Code

មេដឹកនាំ​បូ​កូ​ហា​រ៉ា​ម គម្រាម​ប្រទេសជិតខាង​របស់​ប្រទេស​នីហ្សេរីយ៉ា​


ក្រុម​បូ​កូ​ហា​រ៉ា​ម បាន​ប្រកាស​ការ​វាយប្រហារ​ដ៏​ធំ​មួយ​ដែល​គេ​ព្រួយបារម្ភ​ថា ជា​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ឧទ្ទាម​កម្ម​៦​ឆ្នាំ​របស់​ខ្លួន ​និង​បាន​គម្រាម​ប្រទេសជិតខាង​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​នៅពេល​ការចរចា​ចាប់ផ្តើម​សម្រាប់​ការ​ឆ្លើយ​តប​របស់​តំបន់​មួយ​ទៅកាន់​ពួក​សកម្ម​ប្រយុទ្ធ​ និង​ភ័យខ្លាច​ចំពោះ​អំពើ​ហិង្សា​កើនឡើង​ថែមទៀត។​

ការ​បញ្ជាក់​អះអាង​ពី​មេដឹកនាំ​បូ​កូ​ហា​រ៉ា​ម លោក អា​ប៊ូ​បា​កា​សេក​កា​អ៊ូ​(Abubakar Shekau) បាន​កើតឡើង​នៅពេល​ពុំ​មាន​ការ​ភ្ញាក់ផ្អើល​ណាមួយ​សាក្សី​ជាច្រើន​មើលឃើញ​រឿងរ៉ាវ​វាយប្រហារ​ទៅ​លើ​បា​ហ្កា​ដែល​គេ​គិតថា បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់​នោះ។​

ប៉ុន្តែ​លោក​សេក​កា​អ៊ូ​បាន​អះអាង​ថា ការវាយប្រហារ​នៅ​ថ្ងៃទី​៣ ខែមករា ដែល​នៅ​ក្នុង​នោះ​ទី​តាំង​មួយចំនួន​នៅ​បា​ហ្កា ត្រូវ​បាន​គេ​ដុត​ឆេះ​រាប​ដល់​ដី និង​លំនៅដ្ឋាន​យ៉ាងតិច​១៦​កន្លែង​ ត្រូវ​បាន​រុះរើ។ គេ​និយាយ​ថា ស្ត្រី​និង​កូនក្មេង​រាប់​រយ​នាក់​នៅតែ​កំពុង​ត្រូវ​បាន​ពួក​សកម្មប្រយុទ្ធ​ចាប់​ឃុំ​នៅ​ក្នុង​សាលា​មួយ​និង​នៅក្នុង​ផ្ទះ​របស់​អ្នកតំណាងរាស្ត្រ​ក្នុងស្រុក​ម្នាក់។​

គេ​និយាយ​ថា ប្រជាជន​ប្រហែល​២០.០០០​នាក់ បាន​រត់គេច​ពួកគេ​ភាគច្រើន​ឆ្លងកាត់​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា និង​ប្រទេស​ឆាដ ដោយ​បង្កើន​សម្ពាធ​ទៅលើ​ពួក​អាជ្ញាធរ​ក្នុងស្រុក​នៅ​ទីនោះ ដែល​គេ​ព្រួយបារម្ភ​ថា វា​អាច​ត្រូវ​គេ​សំដៅ​ទៅលើ​ក្នុង​ពេល​ឆាប់ៗ៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu