ចលនាសកម្មប្រយុទ្ធលីបង់និយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់សមាជិកហេសប៊ូឡា៦នាក់ នៅក្នុងតំបន់ហ្កេឡិនហៃ នៃប្រទេសស៊ីរី។
នៅក្នុងចំណោមពួកអ្នកដែលត្រូវបានគេរាយការណ៍ថា ស្លាប់នោះមានកូនប្រុសម្នាក់របស់អតីតមេដឹកនាំយោធាម្នាក់។
ទូរទស្សន៍ a-Manar របស់ក្រុមហេសប៊ូឡានិយាយថា ពួកគេត្រូវបានគេសម្លាប់នៅក្នុងខេត្ត គូនេត្រា នៅក្នុងអំឡុងពេលបេសកកម្មស៊ើបការណ៍។
ប្រទេសអ៊ីស្រាអែលនិយាយថា ខ្លួននឹងមិនធ្វើអធិប្បាយទេទោះបីជាប្រភពព័ត៌មានមិនបញ្ចេញឈ្មោះ បានបញ្ជាក់អះអាងពីការវាយប្រហាររបស់ឧទ្ធម្ភាគចក្រអ៊ីស្រាអែលមួយគ្រឿងក៏ដោយ។
គេបានអះអាងថា ពួកអ្នកដែលត្រូវបានគេសំដៅទៅលើនោះកំពុងធ្វើការស៊ើបយកការណ៍ឲ្យការវាយប្រហាររបស់ក្រុមហេសប៊ូឡា។
ពួកមន្រ្តីហេសប៊ូឡានិយាយថា ពួកអ្នកដែលស្លាប់ទាំងនោះរួមមានឈ្មោះ ជីហាដ មូកនីយេ(Jihad Mughniyeh) កូនប្រុសរបស់មេបញ្ជាការយោធាថ្នាក់កំពូលម្នាក់ ដែលត្រូវបានគេសម្លាប់នៅក្នុងឆ្នាំ២០០៨ និងឈ្មោះមហាមេដអ៊ីសសា (Mohammed Issa) មេបញ្ជាការជើងគោករបស់ក្រុមហេសប៊ូឡា៕

0 Comments