កងទ័ពអ៊ុយក្រែន បានដណ្ដើមកាន់កាប់មកវិញស្ទើរតែទាំងអស់នូវទឹកដីនៃប្រលានយន្តហោះដូណេត នៅភាគខាងកើតអ៊ុយក្រែន ដែលគេបានបាត់បង់ទៅលើពួកបំបែកខ្លួននៅក្នុងប៉ុន្មានសប្ដាហ៍ថ្មី" នៅពេលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្រុងគៀវ ដើម្បីដង្ហែក្បួនសន្តិភាពឧបត្ថម្ភដោយរដ្ឋនៅថ្ងៃអាទិត្យ។
ការវាយលុកនោះ បាននាំមកនូវការប្រយុទ្ធចូលកៀកទីក្រុងកូណេត ដែលជាទីក្រុងឧស្សាហកម្ម និងជាមជ្ឈមណ្ឌលរបស់ពួកឧទ្ទាមស្និទ្ធរុស្ស៊ី ដោយឡែកការបាញ់ផ្លោងកើនឡើងកាន់តែខ្លាំងនៅក្នុងផ្នែកផ្សេងទៀត នៃតំបន់ដែលគេស្គាល់ថា "ដនបាស់" នោះ។
ជាមួយនិងការប៉ុនប៉ងដើម្បីចាប់ផ្តើមសាជាថ្មីការចរចាសន្តិភាពដែលរាំងស្ទះនោះ ពួកឧទ្ទាមស្និទ្ធរុស្ស៊ីបានបង្កើនការវាយប្រហារនៅក្នុងសប្ដាហ៍កន្លងមក ហើយការខូចខាតនិងបាត់បង់ជីវិតបានកើនឡើង ដែលក្នុងនោះជនស៊ីវិល១៣នាក់ស្លាប់នៅក្នុងការវាយប្រហារមួយទៅលើរថយន្តក្រុងដឹកអ្នកដំណើរមួយដែលក្រុងគៀវ បានបន្ទោសទៅលើពួកបំបែកខ្លួននោះ។
អ្នកនាំពាក្យយោធាលោក អង់ឌ្រីលីសេនកូ(Andriy Lysenko) និយាយថា ប្រតិបត្តិការរបស់កងទ័ពបានប្រែក្លាយខ្សែប្រយុទ្ធនៅជិតប្រលានយន្តហោះទៅជាស្ថានភាពដូចមុនដដែល ហើយដូច្នេះ មិនបានរំលោភគម្រោងសន្តិភាព១២ចំណុច ដែលបានព្រមព្រៀងជាមួយរុស្ស៊ី និងពួកមេដឹកនាំបំបែកខ្លួនកាលពីខែកញ្ញា នៅក្រុងមីន្សនោះទេ៕
រឹទ្ធ

0 Comments