Ad Code

ពួក​យុទ្ធជន​បូ​កូ​ហា​រ៉ា​ម ចាប់ពង្រត់​ប្រហែល​៨០​នាក់ នៅក្នុង​ប្រទេស​កាំ​រ៉ូ​ន​


កងទ័ព ​និង​ពួក​មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា ពួក​យុទ្ធជន​ឥស្លាម​និយម​ដែល​គេ​សង្ស័យ​ថា ជា​ពួក​បូ​កូ​ហា​រ៉ា​ម​មកពី​ប្រទេស​នីហ្សេរីយ៉ា​នោះ​ បាន​ចាប់ពង្រត់​មនុស្ស​ប្រហែល​៨០​នាក់ ដែល​ភាគ​រើន​គឺជា​កុមារ ហើយ​និង​បាន​សម្លាប់​មនុស្ស​បី​នាក់​ទៀត​នៅ​ថ្ងៃអាទិត្យ នៅក្នុង​ការវាយប្រហារ​ឆ្លងដែន មួយ​ទៅលើ​ភូមិ ​នៅ​ភាគ​ខាងជើង​ប្រទេស​កាំ​រ៉ូ​ន។​

ក្រុម​ដែល​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់ ​និង​ចាប់ពង្រត់​រាប​រយ​នាក់ នៅក្នុង​កិច្ចប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​បង្កើត​រដ្ឋ​ឥស្លាម​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​នី​ហ្សេ​រី​យ៉ា នោះ​ក៏បាន​សំដៅ​ផង​ដែរ​ទៅ​លើ ប្រទេស​កាំ​រ៉ូ​ន​ និង​ប្រទេស​នី​ហ្សេ​រី​យ៉ា​កាលពី​ឆ្នាំមុន នៅពេល​ខ្លួន​ស្វះស្វែង​ពង្រីក​តំបន់​ប្រតិបត្តិការ​របស់​ខ្លួន។​

ការ​ចាប់​ពង្រត់​នៅ​ថ្ងៃអាទិត្យ​ដែល​ស្ថិតនៅ​ក្នុងចំណោម​ការ​ចាប់​ពង្រត់​ដ៏​ធំ​បំផុត​នៅក្នុង​ទឹកដី​របស់​ប្រទេស​កាំ​រ៉ូ​ន​នោះ ​កើតឡើង​នៅពេល​ប្រទេស​ឆាដ​ជិតខាង​បាន​បញ្ជូន​កងទ័ព​ដើម្បី​គាំទ្រ​កង​កម្លាំង​របស់​ប្រទេស​កាំ​រ៉ូ​ន​នៅក្នុង​តំបន់​នោះ។​

តាម​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា មនុស្ស​ពេញវ័យ​ប្រហែល​៣០​នាក់ ក្មេងស្រី និង​ក្មេងប្រុស​៥០​នាក់ ត្រូវ​បាន​គេ​ចាប់ពង្រត់។ ការវាយប្រហារ​នៅពេល​ព្រឹក​ព្រលឹម​នោះ​បាន​សំដៅ​ទៅលើ​ភូមិ​ម៉ា​បាស់​ និង​ភូមិ​ផ្សេងៗ​ទៀត​ នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​មាន​ផ្លូវលំ​តូចៗ​ជាច្រើន។ ពួក​ទាហាន​បាន​ធ្វើ​អន្តរាគមន៍​ និង​បាញ់​តបត​ជាមួយ​ពួកវា​ឆ្មក់​ប្រហែល​ពីរ​ម៉ោង៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu