Ad Code

របាយការណ៍​ស្ដីពី​ការ​វាយតម្លៃ​តុល្យភាព​ស្បៀង​ជំហាន​ទី​១​សម្រាប់​ឆ្នាំ​២០១៤,២០១៥​ នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​


កំពង់ធំ ៖ ខេត្តកំពង់ធំ​ជា​ខេត្ត​មួយ​ដែល​មាន​ដីស្រែ ដីចំការ​រាប់​ម៉ឺន​ហិកតា ​សម្រាប់​ប្រជាកសិករ​ដំណាំ​កសិកម្ម​ និង​ដំណាំ​ឧស្សាហកម្ម ​តែ​ហេតុផល​តែមួយ​ដែល​ធ្វើ​ឲ្យ​ការ​ទទួល​ផល​បាន​ក្នុង​កម្រិត​ទាប កម្រិត​ខ្ពស់​ទៅតាម​ឆ្នាំ ​គឺ​អាស្រ័យ​លើទឹក​ភ្លៀង ​និង​អាកាសធាតុ ដូច្នេះ​កត្តា​ទឹកភ្លៀង​ក្នុង​ឆ្នាំ​២០១៤​មាន​កំពស់​១២៣២,៦​ម​ម​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​ទាប​ជាង​១៥៣,២​ម​ម។​

លោក ធី​វ វណ្ណ ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​បាន​ធ្វើ​របាយការណ៍​សង្ខេប​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​កសិកម្ម​ក្នុង​ឆ្នាំ​២០១៤ ជា​រួម​មាន ១-ឱនភាព​ការងារ​បង្កបង្កើនផល​ស្រូវ​ទូទាំង​ខេត្តកំពង់ធំ​ប្រចាំឆ្នាំ​២០១៤ អនុវត្តន៍​បាន​២១៣.០៨១​ហិកតា​ស្មើ​និង​១០១,៤៧%​នៃ​ផែនការ មាន​២១០.០០០​ហិក​តា ប្រៀបធៀប​ទៅ​និង​ឆ្នាំ​២០១៣​រយៈពេល​ដូចគ្នា ទាប​ជាង​២.១១០​ហិកតា ក្នុង​នោះ​ស្រូវ​ព្រួស ១៤៩៨៨០ ហិកតា​ស្មើ​និង​៧០,%​ផ្ទៃដី​អនុវត្តន៍​សរុប​, ស្រូវ​សន្ទូង​ចំនួន​៥៨.៤៩៧​ហិកតា​ស្មើ​និង​២៧,%​នៃ​ផ្ទៃដី​សរុប​ដែល​បាន​អនុវត្តន៍ ដីចំការ​អនុវត្តន៍​បាន​៤៧០​ហិកតា​ស្មើ​និង​២៧,%​នៃ​ផ្ទៃដី​ដែល​បាន​អនុវត្តន៍ ,​វិស័យ​កសិកម្ម​ក្នុង​ខេត្តកំពង់ធំ​ក្នុង​ការ​ផលិតកម្ម​ដំណាំ​ស្រូវ​នៅ​ដើមរដូវ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​គ្រប់​តំបន់​ធ្វើ​ឲ្យ​ការងារ​បង្កើន​ផល​រដូវវស្សា​ឆ្នាំនេះ មាន​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាកសិករ​ក្នុង​ការ​ភ្ជួរ​រាស់ ​សាប ​ព្រួស​ ស្រូវ​បាន​ទាន់​ពេល​វេលា។ ២-ការ​វាយតម្លៃ​ទិន្នផល​ស្រូវ​វស្សា​ឆ្នាំ​២០១៤ ទូទាំង​ខេត្តកំពង់ធំ អនុវត្តន៍​ការ​បង្កបង្កើន​ផល​សរុប​ចំនួន​២១៣.០៨១ ហិកតា ខូច​ខាត​ដោយសារ​ទឹកជំនន់​ចំនួន​២.៤៦៥​ហិកតា ស្ដារ​ឡើងវិញ​បាន​ចំនួន​៨០៨​ហិកតា ដូច្នេះ​នៅសល់​ផ្ទៃដី​ប្រមូល​ចំនួន​២១១.៤២៤​ហិកតា ការ​វាយតម្លៃ​ទិន្នផល​ជា​មធ្យម​២.៤៤៨​ហិកតា ធៀប​ទៅ​នឹង​ឆ្នាំ​មុន​កើន​៥៧​ហិកតា ទទួល​បរិមាណ​ផល​៥២៥.២៥៩​តោន។ ៣-ការ​ប៉ាន់ស្មាន​ស្រូវ​រដូវប្រាំង​ឆ្នាំ​២០១៤,២០១៥ ទូទាំង​ខេត្តកំពង់ធំ​អនុវត្តន៍​សរុប​បាន​ចំនួន​៤៦.១៨៩​ហិកតា ទិន្នផល​មធ្យម​៤៣៣០​តោន​/​ហិកតា បរិមាណ​ផល​២០០.០០៨​តោន។​

ផលិតផល​និង​តុល្យភាព​ស្បៀង​ប្រចាំឆ្នាំ​២០១៤,២០១៥ មាន​ផែនការ​ដាំដុះ​ក្នុង​រដូវវស្សា ២១០.០០០​ហិកតា រដូវប្រាំង​៣៦.០០០​ហិកតា សរុប​២៤៥.០០០​ហិកតា ,​ផ្ទៃដី​អនុវត្តន៍​ក្នុង​រដូវវស្សា ២១៣.០៨១​ហិកតា រដូវប្រាំង​៤០.៨២០​ហិកតា សរុប​២៥៣.៩០១​ហិកតា​, ផ្ទៃដី​ខូចខាត​រដូវវស្សា​២.៤៦៥​ហិកតា​, ផ្ទៃដី​ស្ដារ​បាន​៨០៨​ហិកតា ,​ផ្ទៃដី​ប្រមូល​ផល​រដូវវស្សា​២១១.៤២៤​ហិកតា , រដូវប្រាំង​៤៦.១៨៩​ហិកតា សរុប​២៥៧.៦១៣​ហិកតា ទិន្នផល​មធ្យម​រដូវ​វស្សា​២,៤៨៤​តោន​ក្នុង​១​ហិកតា នៅ​រដូវប្រាំង​៤,៣៣០​តោន​ក្នុង​១​ហិកតា ,​បរិមាណ​ផល​ក្នុង​រដូវវស្សា​៥២៥.២៥៩​តោន រដូវប្រាំង​២០០.០០៨​តោន សរុប​៧២៥.២៦៦​តោន , កាត់ចេញ​១៣%​សម្រាប់​ទុក​ពូជ​៩៤.២៨៥​តោន , ស្រូវ​ចំណី​ក្រោយពី​កាត់​ចេញ​១៣% មាន​៦៣០.៩៨២​តោន​, សរុប​ស្បៀង​គិត​ជា​អង្ករ​៤០៣.៨២៨​តោន ,​តម្រូវការ​ស្បៀង​១​ឆ្នាំ​១០២.២៩៥​តោន ,​បរិមាណ​អង្ករ​លើស​៣០១.៥៣៣​តោន​,​គិត​ជា​ស្រូវ ៤៧១.១៤៥​តោន។​

តាម​របាយការណ៍​របស់​លោក​ ធី​វ វណ្ណ​ធី បាន​ឲ្យ​ដឹង​ថា ​ក្នុង​ទិស​ដៅ​ចំពោះមុខ ​គឺ​បន្ត​ការ​តាម​ដាន​ជុំវិញ​ការ​ប្រមូល​ផល​ស្រូវ​រដូវវស្សា​ ដោយ​យកចិត្តទុកដាក់​ណែនាំ​ដល់​ប្រជាកសិករ​អនុវត្តន៍​ការ​ទប់ស្កាត់​ការ​បាត់​បរិមាណ​និង​គុណភាព​ស្រូវ ,​ការ​អនុវត្តន៍​ការ​វាយតម្លៃ​ទិន្នផល​ និង​បរិមាណ​ឲ្យ​បាន​ច្បាស់លាស់​, តាមដាន​ជាប់​ជាប្រចាំ​នូវ​ដំណើរការ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​និង​ជំរុញ​ការ​ដាំដុះ​នៅ​តំបន់​ដែល​មាន​ប្រភព​ទឹក​ស្រោច​ស្រប់​គ្រប់គ្រាន់ ,​បន្ត​ការ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាកសិករ​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ​លើ​តំបន់​ដែល​មាន​សក្ដានុពល​ដាំ​ដុះ​ បន្ទាប់ពី​រដូវវស្សា​ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​, បន្ត​ការ​តាម​ដាន​ជំងឺ​សត្វ បង្កើន​ការពារ​សុខភាព​សត្វ​ និង​មាន​វិធានការ​អន្តរាគមន៍​តាម​ការ​ចាំបាច់​ជាក់ស្ដែង​,​ពិនិត្យ​មធ្យោបាយ​ និង​សម្ភារៈ​ផ្សេងៗ​ ដើម្បី​ត្រៀម​លក្ខណៈ​ជួយ​អន្តរាគមន៍​នៅពេល​ជួបប្រទះ​នូវ​គ្រោះ​ថ្នាក់​ធម្មជាតិ៕

ប៊ុន រដ្ឋា​



Post a Comment

0 Comments

Close Menu