Ad Code

កម្មករ​អង្គការ​ចៃ​ការ​ម្នាក់ បាន​រង​របួស​បែក​ប្រអប់ជើង​ស្តាំ ​ដោយសារ​ម៉ូតូ​មួយ​គ្រឿង​បុក​ម៉ូតូ​គាត់​ពី​ក្រោយ​រួច​គេច​ខ្លួន​បាត់​មិន​ទទួលខុសត្រូវ​


កំពង់ឆ្នាំង ៖ បុរស​ជា​កម្មករ​អង្គការ​ចៃ​ការ​ម្នាក់​បាន​រង​របួស​បែក​ប្រអប់ជើង​ខាងស្តាំ ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ លើ​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ទៅ​យក​ប្រពន្ធ​នៅ​រោងចក្រ​M.V ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ពីក្រោយ ហើយ​ម៉ូតូ​បង្ក​នោះ​បាន​លើក​ម៉ូតូ​បើក​រត់​គេច​ខ្លួន​បាត់។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​ថា ជនរងគ្រោះ​មានឈ្មោះ ឯម សុភាព អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្មែត ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ជា​កម្មករ​ជួសជុល​ផ្លូវ​របស់​អង្គការ​ចៃ​ការ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​១២៥ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1C. 9829 ចំណែក​ភាគី​ម្ខាង​ទៀត​ដែល​បង្ក ក្រោយពេល​កើតហេតុ​បាន​គេច​ខ្លួន​បាត់ ប៉ុន្តែ​គេ​បាន​ស្គាល់​លេខ​ម៉ូតូ​គឺ កំពង់ឆ្នាំង​1D. 0891។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​តាមផ្លូវ​ក្រាល​កៅស៊ូ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​កើត​ហេតុ ស្រាប់​តែ​មាន​ម៉ូតូ​បង្ក​បាន​ជិះ​ម៉ូតូ​មក​បំរុង​វ៉ា តែ​វ៉ា​មិន​ផុត​ក៏​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួល​ម៉ូតូ​អូស​ជាង​៥​ម៉ែត្រ រង​របួស​បែក​លើ​ប្រអប់ជើង​ស្តាំ​ជា​ទម្ងន់ ចំណែក​ភាគ​បង្ក​បាន​លើក​ម៉ូតូ​ហើយ​បើក​គេច​ខ្លួន​បាត់។
នៅ​កន្លែង​កើតហេតុ មន្ត្រី​នគរបាល​បាន​យក​ម៉ូតូ​ជនរងគ្រោះ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង និង​បាន​យក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ព្យាបាល​របួស។ មន្ត្រីនគរបាល រើស​បាន​ទូរស័ព្ទ​ដៃ​ជន​បង្ក​មួយ​គ្រឿង អាច​ថា​និង​ស្រាវជ្រាវ​រក​ភាគី​ម្ខាង​ទៀត​មក​ដោះស្រាយ​គ្នា​តាម​នីតិ​វិធី​ច្បាប់​ជាមួយ​ជនរងគ្រោះ៕
( ឈៀង ថា​រិ​ទ្ធ )

Post a Comment

0 Comments

Close Menu