ក្រុមតាលីបង់ ដែលត្រូវបានគេផ្ដល់តំណែងឲ្យនៅក្នុងរដ្ឋាភិបាលថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថាននោះ ប៉ុន្ដែគេបានបដិសេធ។
សំណើនោះបានធ្វើឡើងពីប្រធានាធិបតីថ្មីលោកអាស់រ៉ាហ្វ ហ្គានី នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបញ្ចប់ឧទ្ទាមកម្ម ដែលបានគំរាមពីការងើបឡើងវិញរបស់ប្រទេសនោះ។
រយៈពេលជាងបីខែក្រោយពីឡើងកាន់តំណែងមក លោកប្រធានាធិបតីហ្គានី នឹងត្រូវប្រកាសសមាសភាពគណៈរដ្ឋមន្ដ្រីរបស់លោក។
ដំណើរការនោះត្រូវបានគេពន្យារពេលដោយសារតែមិនចុះសម្រុងគ្នាជាមួយដៃគូរបស់ប្រធានាធិបតីហ្គានី លោកអាប់ឌុលឡា អាប់ឌុលឡា។
អ្នកនាំពាក្យរបស់ប្រធានាធិបតីបានបដិសេធថា កិច្ចការនោះមិនត្រូវបានគេស្នើជាផ្លូវការទេ។
ប៉ុន្ដែប្រភពព័ត៌មានមួយដែលស្និទ្ធនឹងប្រធានាធិបតីហ្គានី និយាយថា រដ្ឋាភិបាលគួរតែដក ចេញមិនត្រឹមតែពីក្រុមពីរប៉ុណ្ណោះទេ ថែមទាំងដកចេញគ្រប់គណបក្សទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ។
មនុស្សបីនាក់ដែលលោកប្រធានាធិបតីហ្គានីសង្ឃឹមថា នឹងនាំចូលក្នុងរដ្ឋាភិបាលនោះមាន លោកមូឡា ហ្សាអ៊ីហ្វ អតីតឯកអគ្គរដ្ឋទូតតាលីបង់ប្រចាំប្រទេសប៉ាគីស្ថាន ដែលបានរស់នៅដោយសេរីនៅក្រុងកាប៊ុលរយៈពេលជាច្រើនឆ្នាំ លោកវ៉ាគីល មូតតាវ៉ាគី អតីតរដ្ឋមន្ដ្រីការបរទេសតាលីបង់ និងលោកហ្គាអីុរ៉ាត បាហៀរ បងប្អូនជិតដិតរបស់លោកហេក ម៉ាត់យ៉ា ដែលកងកម្លាំងរបស់លោកចងសម្ព័ន្ធមិត្ដជាមួយតាលីបង់៕
រឹទ្ធ

0 Comments