កំពង់ស្ពឺ ៖ កុមារីរងគ្រោះអាយុ៦ឆ្នាំម្នាក់ បានគេចផុតពីក្រញាំតណ្ហារបស់បុរសវ័យចំណាស់ដែលផឹកស្រាស្រវឹង ហើយប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ ប៉ុន្តែមិនបានសម្រេច ដោយសារម្តាយក្មេងស្រីទៅឃើញទាន់ចាប់ទះជាច្រើនកំផ្លៀង និងប្ដឹងសមត្ថកិច្ចប៉ូលិសឲ្យចាប់ខ្លួនតែម្តង។
សកម្មភាពបុរសល្មោភកាមព្យាយាមចាប់ក្មេងស្រីរំលោភខាងលើនេះ បានកើតមានឡើងកាលពីវេលាម៉ោង១៣ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិទី៣ ហៅដំណាក់ដំរី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកអធិការរងនគរបាលស្រុកភ្នំស្រួចបានប្រាប់ឲ្យដឹងថា កុមារីរងគ្រោះក្នុងអំពើប៉ុនប៉ងចាប់រំលោភមិនបានសម្រេចខាងលើមានឈ្មោះឡ.ធ.រ ភេទស្រី អាយុ៦ឆ្នាំ មានឪពុកឈ្មោះ ឡុង សារ៉ន អាយុ៣៣ឆ្នាំ ម្តាយឈ្មោះ វ៉ាន់ នីម៉ារី អាយុ រស់នៅភូមិ-ឃុំកើតហេតុ។ លោកបន្តថា ជនសង្ស័យប៉ុនប៉ងចាប់រំលោភកុមារីរងគ្រោះមានឈ្មោះទួន ឌិតថា ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិជាមួយគ្នា ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនភ្លាមៗផងដែរ។ លោកអធិការរងបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានមកផឹកស៊ីនៅផ្ទះស្ត្រីឈ្មោះ វ៉ាន់ នីម៉ារី ជាម្តាយក្មេងស្រី ដែលលក់អីវ៉ាន់មានគ្នា៦នាក់ទាំងឪពុករបស់កុមារីផងនោះ។ ប្រភពបន្តថា បន្ទាប់ពីផឹកអស់ស្រាសចំនួន៣លីត្រឈ្មោះ ទួន ឌិតថា បានដើរចូលទៅក្នុងផ្ទះបាយចំងាយប្រមាណ៤ម៉ែត្រពីកន្លែងផឹកដើម្បីចូលរកម្ហូបក្លែម ហើយកុមារីរងគ្រោះបានដើរទៅតាម ស្រាប់តែជនសង្ស័យបានចាប់ក្មេងស្រីដេកលើដីរួចសើយអៀម និងត្រែះលិង្គរបស់គេឲ្យឡើងបំរុងរំលោភសេពសន្ថវៈ ប៉ុន្តែត្រូវម្តាយនាងទៅឃើញទាន់ចាប់ទាញអាវទះជាច្រើនកំផ្លៀង និងប្ដឹងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ។
សូមរំលឹកថា ក្នុងដើមខែមករា ឆ្នាំថ្មី២០១៥នេះ ក្នុងខេត្តកំពង់ស្ពឺកើតមានករណីចាប់រំលោភសេពសន្ថវៈចំនួន២លើក ដោយកាលពីថ្ងៃទី០២ ខែមករា នាយកសាលាអន្តរជាតិចំរើនបុត្រ ត្រូវបានកំលាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួនដោយសារតែចាប់រំលោភកូនសស្រីធម៌អាយុ១៤ឆ្នាំបានសម្រេចចំនួន៤លើក និងព្យាយាមរំលោភបន្តទៀត ប៉ុន្តែដោយសារទ្រាំការឈឺចាប់មិនបានរឿងនេះ ត្រូវបែកធ្លាយ រួចប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។ ដោយឡែកនៅស្រុកភ្នំស្រួចជាករណីទី១ក្នុងដើមខែមករាឆ្នាំថ្មីនេះ តែសំណាងល្អកុមារីបានគេចផុតពីក្រញាំបិសាចតណ្ហា ព្រោះតែម្តាយក្មេងស្រីទៅឃើញទាន់ពេលវេលា។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួចរៀបចំសំណុំរឿងឲ្យបានគ្រប់គ្រាន់ រួចបញ្ជូនបន្តមកកាន់ស្នងការប៉ូលិសខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីនៅល្ងាចថ្ងៃទី០៥ ខែមករានេះ៕ រដ្ឋឋានៈ
0 Comments