Ad Code

ពិធី​បោះជំរុំ​យុវជន​អន្តរជាតិ​នៅ​ខេត្តសៀមរាប ស្តីពី​ការពង្រឹង​អំណាច​យុវជន​ដើម្បី​តម្លាភាព និង​សុចរិត​ភាព​


សៀមរាប ៖ ក្រុមយុវជន​ជាតិ និង​អន្តរជាតិ បាន​បោះជំរុំ​ ដើម្បី​ធ្វើ​ពិធី​ដុត​ភ្លើង​គុប សំដៅលើ​ការ​រួម​គ្នា​ជា​កម្លាំង ដើម្បី​ជួយ​គ្នា​លុបបំបាត់​អំពើពុករលួយ​នៅក្នុង​អាស៊ី ដែលមាន​ការចូលរួម​ពី​សំណាក់ យុវជន​អន្តរជាតិ​ចំនួន ៨ ប្រទេស បាន​ចាត់​ធ្វើឡើង នៅក្នុង​បរិវេណ​សាលា​គរុកោសល្យ នៃ​ខេត្តសៀមរាប នៅ​យប់​ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៥។
ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម ម៉ៅ វុ​ឌ្ឍី អភិបាលរង​ខេត្តសៀមរាប និង​ឯកឧត្តម ណុះ ស្លេះ អនុ​រដ្ឋ លេខាធិការ ក្រសួង​អប់រំ​យុវជន និង​កីឡា និង​លោកស្រី Annette Kleinbrod​ប្រធាន​កម្មវិធី​លើកកម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ ប្រទេស​អាឡឺម៉ង់ ព្រមទាំង​លោកគ្រូ អ្នកគ្រូ និង​យុវជន​ដែល​បានមកពី​ប្រទេស​នា​ចំនួន ៨​ប្រទេស​នៃ​អាស៊ី ក្នុងនោះ​មាន បង់​ក្លា​ដេស , ប៉ា​គី​ស្ថាន , ម៉ាឡេស៊ី​, ឥណ្ឌូនេស៊ី​, ហ្វីលីពីន​, វៀតណាម​, ប៉ូឡូញ ដែល​បាន​រៀបចំឡើង​ដោយ អង្គការ​តម្លាភាព​នៅ​កម្ពុជា។
លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បញ្ហា​អំពើពុករលួយ​កើតឡើង ពុំ​មាន​ប្រទេស​ណា មួយ ដែល​បដិសេធ ឬ​ខ្វែងគំនិត​គ្នា អំពី​ផលប៉ះពាល់​នៃ​អំពើពុករលួយ និង​កំពុង​តែ​រិះរក​មធ្យោបាយ និង យុត្តិសាស្ត្រ​នានា ដើម្បី​ប្រយុទ្ធប្រឆាំង ទប់ស្កាត់​និង​ឈានទៅរក​ការ​លុប​បំបាត់​អំពើពុករលួយ និង​មាន ប្រទេស​ចំនួន ១៧០ បាន​ចុះហត្ថលេខា ផ្តល់​សច្ចាប័ន ទៅលើ​អនុ​សញ្ញា អង្គការសហប្រជាជាតិ ប្រឆាំង​និង អំពើពុករលួយ ដែលជា​ក្របខណ្ឌ​ច្បាប់​អន្តរជាតិ អំពើ​ពុករលួយ​កំពុងតែ​រីក​រាលដាល​ក្នុងប្រទេស​ក្រីក្រ និង​ប្រទេស​កំពុងតែ​អភិវឌ្ឍន៍ ដែលជា​ឧបសគ្គ កាត់​បន្ថយ​នូវ​សក្ដានុពល​សម្រាប់​ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និង​លទ្ធិប្រជាធិបតេយ្យ​ដោយ​ចិរភាព ធ្វើ​អោយ​អយុត្តិធម៌​សង្គម ការរំលោភ​សិទ្ធិមនុស្ស កាត់បន្ថយ​ប្រសិទ្ធភាព ការផ្តល់​សេវាកម្ម​សាធារណៈ បង្ក​លក្ខណៈ​ឲ្យ​មានការ​បំផ្លាញ​ធនធានធម្មជាតិ និង​គម្លាត​យ៉ាង​ធំ​រវាង​អ្នកមាន និង​អ្នកក្រ។ បន្ទាប់ពី​លោក លោកស្រី ថ្នា​កើ​ដឹកនាំ​នៃ​ពិធី​បាន​មានប្រសាសន៍​សំណេះសំណាល​រួចមក ឯកឧត្តម ម៉ៅ វុ​ឌ្ឍី អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា យើង​ត្រូវ​រួមគ្នា​ទប់ស្កាត់​លុបបំបាត់ កុំ​ឲ្យ​កើត​ឡើង​នៅក្នុង ប្រទេស​កម្ពុជា ព្រោះ​អំពើពុករលួយ បណ្តា​ឲ្យ​ប៉ះពាល់ ដល់​ប្រយោជន៍​សង្គម និង​ជីវិត​រស់នៅ​របស់​ប្រជាជន នាពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​ថែមទាំង​ពន្យឺត​ល្បឿន នៃ​ការអភិវឌ្ឍន៍​ប្រទេសជាតិ ថែមទាំង​ផង អំពើ ពុករលួយ​ប្រៀបបាន​ដូចជា​ជំងឺឆ្លង ដែល​បានធ្វើ​ឲ្យ​ធ្លាក់​ចុះខ្សោយ​
នូវ​ប្រព័ន្ធ​ការងារ ជា​សុ​ចរិតភាព ដែល មាន​តួនាទី ទប់ស្កាត់​អំពើពុករលួយ និង​អំពើ​ខុសច្បាប់​ផ្សេងៗ​ទៀត ដូចគ្នា​នឹង​ជំងឺអេដស៍ ដែល​ធ្វើឲ្យ​ប្រព័ន្ធ​ការពារ​មេរោគ​មានការ​ចុះខ្សោយ និង​បានធ្វើ​ឲ្យ​ជំងឺ​ឱកាស​និយម​ផ្សេងៗ​ទៀត អំពើពុករលួយ​អាច បំផ្លាញ​សង្គមជាតិ​បាន បើសិនជា​មិនមាន​វិធាន​ការ​ទប់ស្កាត់ តែ​អាច​ចាត់វិធានការ​ និង​យុត្តិសាស្ត្រ​ដ៏​ត្រឹមត្រូវ​ ពី​សំណាក់​រាជរដ្ឋាភិបាល និង​ការចូល​រួម​យ៉ាងសកម្ម​ពី​សង្គម​ទាំងមូល ជាពិសេស​គឺ​ការចូលរួម​ពី​សំណាក់​យុវជន៕

Post a Comment

0 Comments

Close Menu