Ad Code

មន្ត្រី​យោធា​ម្នាក់ ជួប​គ្រោះថ្នាក់​ចរាចរ​រង​របួស​ធ្ងន់ធ្ងរ


ពោធិ៍សាត់ ៖ នាយ​ទាហាន​ម្នាក់​នៅ​វរសេនាតូច​លេខ​១៤១​បាន​រង​របួស​ធ្ងន់​បែកក្បាល​ហូរ​ឈាម​បោក​ផ្ទប់​និង​ផ្លូវ​កៅស៊ូ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​តែ​មិន​ពាក់មួក​ការពារ​សុវត្ថិភាព ខណៈ​ដែល​ជិះ​ម៉ូតូ​ទៅ​បុក​ក្មេងស្រី​ពីក្រោយ​ជិះ​កង់​ពេញ​មួយ​ទំហឹង​រួច​មក។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១២​នាទី​ព្រឹក​ ថ្ងៃទី​៦ ​ខែមករា ​ឆ្នាំ​២០១៥ ​ក្នុង​ភូមិ/ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សាក្សី​បាន​ឱ្យ​ឲ្យ​ដឹង​ថា បុរស​របួសធ្ងន់​នោះ​បាន​ជិះ​ម៉ូតូ​ស្មាស់​រី​វោ​ ពណ៌​ខ្មៅ​ ជិះ​ពី​ជើង​ទៅ​ត្បូង លើ​ផ្លូវ​ក្រាល​កៅស៊ូ​នេះ ដោយ​ប្រើប្រាស់​ល្បឿន​លឿន ហើយ​មិន​មាន​ការ​ពាក់មួក​ការពារ​សុវត្ថិភាព​ឡើយ។ ក្រោយ​មក​លុះ​ដល់​ចំណុច​កើតហេតុ មិន​ដឹង​យក​អារម្មណ៍​គិត​ទៅណា ក៏​វេរ​ចង្កូត​ម៉ូតូ​ទៅ​បុក​ក្មេង​ស្រី​ម្នាក់​នៅ​ភូមិ​កើតហេតុ​នោះ​ឈ្មោះ គង់ សៀង​ហៃ អាយុ​១៣​ឆ្នាំ ពីក្រោយ​កំពុង​ជិះ​កង់​ស្រប​ទិស បណ្ដាលឲ្យ​បុរស​នោះ​ដួល​ម៉ូតូ​ខ្លួនឯង​នៅ​លើ​ផ្លូវ​នោះ ហើយ​បោក​ក្បាល​ផ្ទប់​និង​ថ្នល់​កៅស៊ូ បែកក្បាល​ហូរ​ឈាម​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​តែម្ដង។​
លោក​អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ឱ្យ​ដឹង​ថា​ ក្មេងស្រី​នោះ​របួសស្រាល ហើយ​បុរស​នោះ ត្រូវ​បាន​គ្នា​គេ​ប្រាប់​ថា​ឈ្មោះ ធឿន ស អាយុ​២៦​ឆ្នាំ នៅ​ឃុំ​ផ្ទះ​រ៉ុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ជា​មន្ត្រី​យោធា​នៅ​វរសេនាតូច​លេខ​១៤១ ចំណុះ​ឱ្យ​កងពល​១៤​បាន​របួសធ្ងន់​បញ្ជូន​សង្គ្រោះ​បន្ទាន់​ភ្លាមៗ ​ឯ​វត្ថុ​តាង​ទាំងពីរ​យក​ទៅ​រក្សាទុក​រង់​ចាំ​ការ​ដោះស្រាយ​គ្នា​ជា​ក្រោយ៕លានគ្រន​

Post a Comment

0 Comments

Close Menu