Ad Code

លួច​កាច់ក​ម៉ូតូ​បាន​សម្រេច​ លុះ​ជិះ​មកដល់​មុខ​អាហារដ្ឋាន​សេះស ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​


កណ្ដាល ៖ ចោរ​កាច់ក​ម៉ូតូ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​តា​ក្តុល​សហការ​ជាមួយ​ប៉ូលិស​ក្រុង​តាខ្មៅ ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ ខណៈ​ដែល​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ លុះ​ដល់​ចំណុច​មុខ​អាហារដ្ឋាន​សេះស បន្ទាប់ពី​ធ្វើ​សកម្មភាព​យក​ម៉ូតូ​ពីរ​តា​ក្តុល​រួច​ជិះ​គេចខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​០៦ ​ខែមករា ឆ្នាំ​២០១៥។​

បើ​តាម​លោក គី​វ ស៊ីវ​ថា អធិការរង​នគរបាល​ក្រុង​តាខ្មៅ​ទទួល​ផែន​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​នោះ​មានឈ្មោះ ​អន ឆេង​លី ភេទ​ប្រុស អាយុ​៣៥ ទីលំនៅ​ភូមិ​ព្រែក ខេត្តស្ទឹងត្រែង ស្នាក់នៅ​មិន​ប្រាកដ​នៅ​រាជធានី​ភ្នំពេញ។ ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​កាច់ក​យក​ម៉ូតូ របស់​ជនរងគ្រោះ​ឈ្មោះ ​ហ៊ុន វិសាល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ/ឃុំ​កើត​ហេតុ​ខាងលើ មាន​មុខ​របរ​ជា​សន្តិសុខ​ឯកជន។​
លោក​ គី​វ ស៊ីវ​ថា បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ទុក​ម៉ូតូ​របស់​ខ្លួន​ម៉ាក HONDA DREAM125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AN 0326 នៅមុខ​ផ្ទះ​ហើយ​ចូល​សម្រាក បន្តិច​មក​ក៏​លឺ​ស្នូរ​ម៉ូតូ​របស់​ខ្លួន​ត្រូវ​គេ​ជិះ​ចេញ ហើយក៏​ប្ដឹង​សមត្ថកិច្ច​តាម​ទូរស័ព្ទ។ ក្រោយមក​សមត្ថកិច្ច​ក៏​ចេញ​ធ្វើការ​ពួនស្ទាក់​ឃាត់​បាន​ជនសង្ស័យ​ដែល​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​នៅ​គោលដៅ​ចរាចរណ៍​ចំណុច​សេះស ផ្លូវជាតិ​លេខ​២ ភូមិ​សង្កាត់​តាខ្មៅ។
បច្ចុប្បន្ន​ជនសង្ស័យ និង​រួម​ទាំង​វត្ថុ​តាង ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ចូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕
មុនី​



Post a Comment

0 Comments

Close Menu