Ad Code

នៅ​ឆ្នាំ​២០១៤ មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដល់​កុមារ​បាន​ជិត​១​លាន​នាក់

ភ្នំពេញ ៖ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​បង្ហាញ​ខ្ទង់ចំណាយ​ដ៏​ច្រើន​លើស​លុប​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៤​ដែល​មាន​ប្រមាណ​៤០​លាន​ដុល្លារ ដើម្បី​ព្យាបាល​កុមារ​តូច​ដោយ​ឥតគិតថ្លៃ។​
លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឆ្នឺ​រ ប្រធាន និង​ជា​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​បង្ហាញ​ស្ថិតិ និង​ខ្ទង់ចំណាយ​លើ​បណ្ដាញ​សង្គម Face book កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់​៤០​លាន​ដុល្លារ​អាមេរិក ខណៈ​មន្ទីរពេទ្យ​ទទួល​ព្យាបាល ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​មាន​ចំនួន​៦៩៦.៣២៩​នាក់ ចំណែក​កុមារ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មាន​ចំនួន​១២២.០៨៦​នាក់។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឆ្នឺ​រ ក៏បាន​បង្ហាញ​នូវ​ខ្ទង់ចំណាយ​របស់​មន្ទីរ​ពេទ្យ​ក្នុង​ប្រតិបត្តិការ​រយៈពេល​២៣​ឆ្នាំ​អស់​ប្រមាណ​៥៦០​លាន​ដុល្លារ។ ៣.% នៃ​ថវិកា​គឺ​បាន​មក​ពី​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា​៤.% នៃ​ថវិកា​គឺ​បាន​មកពី​រដ្ឋាភិបាល​ស្វីស រីឯ​៩២.% ទៀត​គឺ​បាន​មក​មូលនិធិ​សប្បុរស​ឯកជន។​
ក្នុង​ពេល​២៣​ឆ្នាំ​មន្ទីរពេទ្យ​បាន​ពិនិត្យ​ព្យាបាល​កុមារ​បាន​១៣​លាន​ករណី​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​បាន​ព្យាបាល​កុមារ​ឈឺ​ធ្ងន់​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​បាន​ចំនួន​១.៥៦​លាន​នាក់៕​
សំអឿន​

Post a Comment

0 Comments

Close Menu