ប្រទេសវៀតណាមបានរាយការណ៍អំពីពាណិជ្ជកម្មលើសតម្រូវការជាបន្តបន្ទាប់លើកទី៣ របស់ខ្លួន នៅឆ្នាំ២០១៤ ដោយមួយផ្នែកធំនៃទំនិញទាំងនេះ ត្រូវបានសប្បាយរីករាយដោយពាណិជ្ជកម្មក្នុងស្រុក។
យោងទៅតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា វៀតណាមរីករាយនឹងពាណិជ្ជកម្មលើសតម្រូវការ២.៤ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៤ មកដល់ពាក់កណ្ដាលខែធ្នូ កើនឡើងពី៨៦៣លានដុល្លារនៃឆ្នាំមុន និង២៨៤លានដុល្លារ នៅក្នុងឆ្នាំ២០១២។ ការនាំចេញអាហារសមុទ្រ ការហ្វេ គ្រាប់ស្វាយចន្ទី ផ្លែឈើ និងបន្លែទាំងអស់នេះ បានកើនឡើងនៅចន្លោះពី២០ទៅ៤០% នៅក្នុងក្របខ័ណ្ឌនៃប្រាក់ចំណូល។
អតិថិជនដ៏សំខាន់របស់វៀតណាមដូចជា អាមេរិក ជប៉ុន និង សហភាពអឺរ៉ុបបានទិញពី១០ទៅ២១% បន្ថែមទៀត។ ការនាំចេញម្ហូបសមុទ្របានកើនឡើងប្រហែល១៩% ជាកម្រិតខ្ពស់បំផុតនៅក្នុងរយៈពេល៣ឆ្នាំ ទៅដល់ជិត៧.៥ ពាន់លានដុល្លារ។ ផលិតផលម្ហូបសមុទ្ររបស់ថៃមិនបានជាសះស្បើយវិញទេ ជាអកុសលមួយដែលបានផ្តល់ឧកាសដ៏ធំធេងសម្រាប់វៀតណាម។
ព្រមជាមួយគ្នានេះ ការនាំចេញផ្លែឈើនិងបន្លែបានកើនឡើង៤០.៣ភាគរយពីឆ្នាំ២០១៣ ទៅដល់១.៣៦ពាន់លានដុល្លារ។ លោក Huynh Quang Dau ប្រធានផ្លែឈើ បន្លែ និងអាហារកញ្ចប់JSC នៅខេត្តអានយ៉ាង ខេត្តនៅភាគខាងត្បូងវៀតណាមបាននិយាយថា ក្រុមហ៊ុនតែមួយគត់របស់លោករកបានប្រាក់ចំណូលជាង១២លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៤ កើនឡើង១៧% ពីឆ្នាំមុន។ លោកDauបន្តថា ក្រុមហ៊ុននេះបាននាំចេញបន្លែកំប៉ុង និង បន្លែត្រាំទឹកកកនៅក្នុងឆ្នាំ២០១៤ ជាង១១,០០០តោនទៅប្រទេសនានាដូចជា អាមេរិក ជប៉ុន កាណាដា និង សហភាពអឺរ៉ុបជាដើម។ លោក Dauបានបន្តថា "ប្រាក់ចំណូលពីការនាំចេញផ្លែឈើ និងបន្លែ មិនជាទីពេញចិត្តខ្លាំងនោះទេ ប្រៀបធៀបទៅមុខទំនិញផ្សេងៗទៀត ប៉ុន្តែវាមានន័យយ៉ាងខ្លាំងថា ប្រទេសជាច្រើននៅលើពិភពលោកចង់បានផ្លែឈើ និង បន្លែនៅតំបន់ត្រូពិចរបស់យើង"។ លោកLe Dang Doanh អ្នកសេដ្ឋ កិច្ចបាននិយាយថា រូបភាពការនាំចេញឆ្លុះបញ្ចាំងការខិតខំរបស់ពាណិជ្ជកម្មវៀតណាមបានធ្វើដើម្បីពុះពារជំនះការលំបាករបស់ខ្លួន និងបង្កើតឡើងវិញនូវផលិតផល។ ការនាំចេញពីពាណិជ្ជកម្មដែលកាន់កាប់ដោយបរទេសរីកចម្រើន២៦.៣%នៅក្នុងឆ្នាំ២០១៣ ជាឆ្នាំនៅពេលដែលការនាំចេញរបស់ក្រុមហ៊ុនក្នុងស្រុកបានរីកចម្រើនតែ ១.៥%ប៉ុណ្ណោះ៕
ថាលីយ៉ាន
0 Comments