Ad Code

កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ផល​អនុផល​ព្រៃឈើ​អត់​ច្បាប់​ចំនួន​៤​កន្លែង​


ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៥​កម្លាំង​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ផល​អនុផល​ព្រៃឈើ​អត់​ច្បាប់​ចំនួន​៤​កន្លែង​នៅក្នុង​ភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដោយមាន​បទបញ្ជា​ពី​មេបញ្ជាការ​ឯកភាព​ខេត្ត​គឺ​លោក ស ថាវី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត និង ​លោក ​ទៀង ដាវិ​ទ្យ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត លោក​ ឃុន ប៊ុនហេង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង លោក ខន ខែម​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​ និង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ទៀត​ផង។
លោក ​ទៀង ដាវិ​ទ្យ​នាយ​ខណ្ឌ​រដ្ឋ​ព្រៃឈើ​ខេត្ត​បាន​ឲ្យ​ដឹង​ថា កាលដែល​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ និង​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ផល​អនុផល​ព្រៃឈើ​អត់​ច្បាប់​នោះ​ឲ្យ​ពួកគាត់​ទាំង​អស់​នោះ ទៅ​ធ្វើ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ពីព្រោះ​នៅ​ពេល​បច្ចុប្បន្ន សិប្បកម្ម​កែច្នៃ​ផល​អនុផល​ព្រៃឈើ​អត់​ច្បាប់​កើតឡើង​ច្រើនណាស់​មិន​ថា តែ​ស្រុក​អន្លង់វែង​នោះ​ទេ គឺ​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​នេះ​តែម្តង ដើម្បី​ឲ្យ​ពួកគាត់​ធ្វើ​ទៅ​តាមផ្លូវ​ច្បាប់​កុំ​ឲ្យ​ចេះ​តែ​ធ្វើ​ទៅតាម​អំពើ​ចិត្ត​នោះ។ លោក ទៀង ដាវិ​ទ្យ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​បន្ត​ទៀត​ថា សិប្បកម្ម​កែច្នៃ​ផល​អនុផល​ព្រៃឈើ​អត់​ទាំង​៤​កន្លែង​ខាង​លើ​នេះ​ លោក​ត្រូវ​ផ្អាក​មួយ​រយះ​សិន នៅ​ពេល​ណា​ពួកគាត់​ចូល​ទៅ​ធ្វើ​ច្បាប់​បាន​ត្រឹមត្រូវ​ហើយ ​ទើបបាន​ឲ្យ​ដំណើរការ​ឡើងវិញ វី​ឯ​ឈើ​ដែល​ត្រូវ​ដឹក​ចូល​មក​ធ្វើ​នៅក្នុង​រោង​សិប្បកម្ម​នោះ ក៏​ត្រូវ​មាន​លិខិតស្នាម​ឲ្យ​បាន​ត្រឹមត្រូវ​ដែល​បាន​អាច​ដឹក​យក​មក​ធ្វើ​បាន ហើយ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នោះ​កម្លាំង​ចម្រុះ​ក៏បាន​ដកហូត​បាន​ឈើ​ឆៅ​មួយ​ចំនួន​ធំ​ផង​ដែរ៕(​
ដោយ​ចាន់ ធី​)

Post a Comment

0 Comments

Close Menu