Ad Code

ការចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច​ទាំង​៦​នឹង​ចាប់ផ្តើម​ថ្ងៃទី១៨ ខែមករា


ប្រធាន​អ្នកចរចា​ក្រុងតេអេរ៉ង់ ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ IRNA ដកស្រង់​សំដី​នៅ​ថ្ងៃ​អង្គារ​និយាយថា ការចរចា​នុយក្លេអ៊ែរ​ឈុត​ថ្មី​រវាង​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច​ពិភព​លោក​ទាំង៦​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី១៨ ខែមករា នៅ​ក្រុង​ហ្សឺណែវ។

អនុរដ្ឋមន្ត្រី​ការបរទេស​លោក អាប់ បាល់អារ៉ាក់ជី (Abbas Aragchi) និយាយថា ការចរចា​នោះ​នឹង​ត្រូវ​ធ្វើ​ក្នុង​កំរិត​ថ្នាក់​អនុរដ្ឋមន្ត្រី​ការបរទេស​ហើយថា ក្រុមចរចា​អ៊ីរ៉ង់​នឹង​ធ្វើការ​ពិភាក្សា​ទ្វេភាគី​ជាមួយ​គណៈប្រតិភូ​សហរដ្ឋអាមេរិក​ និង​គណៈប្រតិភូ​រុស្ស៊ី​នៅ​ថ្ងៃទី១៥ ខែមករា។

នៅ​ព្រឹក​ថ្ងៃអង្គារ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​ លោក ចា វ៉ាដហ្សារីហ្វ (Javad Zarif) និយាយត្រួសៗ​ប្រាប់​សភា​ដែល​លុបលើ​ដោយ​ពួក​មេដឹកនាំក្បាលរឹង​ក្នុង​គោលបំណង​ដើម្បី​ការពារ​ ការរីកចម្រើន​របស់​លោក​ នៅ​ក្នុង​អំឡុង​ពេល​ចរចា​នុយក្លេអ៊ែរ​នោះ។ ទោះបី​ជា​មាន​បញ្ហា​ស្វិតស្វាញ​ដោយសារ​ពួក​មេដឹកនាំ​ក្បាលរឹង​ប្រឆាំង​នឹង​ការចរចា​នោះ​ពួក​តំណាងរាស្ត្រ​ភាគ​ច្រើន​បាន​គាំទ្រ​កាល​បរិច្ឆេទ​ ដែល​ជិត​មកដល់​របស់​ក្រុម​ចរចា​។

តាម​សារព័ត៌មាន​រដ្ឋ​បាន​ឲ្យ​ដឹងថា លោក ហ្សារីហ្វ​ បាននិយាយប្រាប់​សភាថា «ថ្ងៃនេះ​ពុំ​មាន​អ្នក​ណា​ម្នាក់​សួរ​ការ​ចំរាញ់​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ទេ។ ការ​ពិភាក្សា​ឥឡូវ​នេះ​គឺ​ស្តីពី​បរិមាណ​នៃ​ការ​ចំរាញ់៕


Post a Comment

0 Comments

Close Menu