ក្រុងហុងកុងធ្វើការជ្រើសរើសដាក់ដោយឡែកពីគ្នានូវប្រភេទសត្វមាន់តាមសុខភាពរបស់វាចំនួន១៥,០០០ក្បាលកាលពីថ្ងៃពុធ ហើយបានធ្វើការព្យួរចោលការនាំចូលពីក្រៅ មកនូវប្រភេទមាន់រស់ គឺពីប្រទេសចិនដីគោកក្នុងរយៈពេល២១ថ្ងៃ បន្ទាប់ពីរកឃើញវត្ដមាននៃវីរុសផ្ដាសាយបក្សី H7 នៅក្នុងកន្លែងចិញ្ចឹមមាន់មួយនៅភាគខាងត្បូងខេត្ដ Guagdong មកនោះ។
អាជ្ញាធរក៏បានបង្គាប់បញ្ជាផងដែរឲ្យបិទផ្សារលក់មាន់ដែលនៅទីនោះវីរុស H7 ត្រូវបានរកឃើញក្នុងរយៈពេល២១ថ្ងៃដើម្បីធ្វើការសម្អាត និងបាញ់ថ្នាំដើម្បីបញ្ចៀសការឆ្លង។
ប្រភេទសត្វមាន់ដែលរងការចម្លងវីរុសផ្ដាសាយបក្សីនោះត្រូវបាននាំចូលមកពីកសិដ្ឋានមួយក្នុងក្រុង Huizhou ឆ្លងតាមព្រំដែនពីហុងកុង នេះបើតាមការលើកឡើងដោយលេខាធិការទទួលបន្ទុកផ្នែកចំណីអាហារនិងសុខាភិបាលលោក Ko Wing-man។
ហុងកុងបានបញ្ជាក់ពីករណីលើកទីមួយនៃការស្លាប់ដោយសារផ្ដាសាយបក្សីនៅក្នុងរដូវរងានេះនាថ្ងៃចុងសប្ដាហ៍បន្ទាប់ពីស្ដ្រីម្នាក់ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ដោយសារជំងឺផ្ដាសាយបក្សីបង្កដោយវីរុស H7N9 នោះ។ រឿងនេះត្រូវបានសង្ស័យថា ស្ដ្រីនោះបានធ្លាក់ខ្លួនឈឺនៅភាគខាងត្បូងក្រុង Shenzhen ដែលស្ដ្រីនោះបានទៅលេងនៅទីនោះ ហើយបានបរិភោគសាច់មាន់ប្រទេសចិនមានបញ្ហាជាមួយផ្ដាសាយបក្សីនេះអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកហើយ ហើយការចម្លងថ្មីកាន់តែកើតមាននារយៈពេលប៉ុន្មានខែនៃរដូវរងានេះតែម្ដង។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បាននិយាយថា មានមនុស្សចំនួន៦នាក់នៅភាគខាងកើតខេត្ដ Zhejiang បានឆ្លងវីរុសផ្ដាសាយបក្សី H7N9 នៅរដូវរងានេះ ក្នុងនោះមានម្នាក់បានស្លាប់ទៅហើយ៕
ស.ប.ឆ

0 Comments