ការផលិតមានកម្រិតមធ្យមនៅដំណាច់ឆ្នាំកន្លងមក ឆ្ពោះទៅជំហានរីកចម្រើនប្រកបដោយនិរន្ដរភាពថែមទៀត នៅពេលដែលរោងចក្រនៅអាេមរិកកែសម្រួលទីផ្សារបរទេសដែលចុះខ្សោយ និងតម្រូវការមិនស្រុតពីអតិថិជនក្នុងស្រុកនោះ។
វិទ្យាស្ថានសម្រាប់តារាងរោងចក្រគ្រប់គ្រងការផ្គត់ផ្គង់ការធ្លាក់ចុះដល់កម្រិតទាប៦ខែចំនួន៥៥.៥ តិចជាងការព្យាករពី៥៨.៧នៅក្នុងខែវិច្ឆិកា។ របាយការណ៍មួយពី Tempe ក្រុមដែលមានមូលដ្ឋាននៅ អារីហ្សូណា បានបង្ហាញឲ្យដឹងនៅថ្ងៃអាទិត្យ។ នៅក្នុងខែតុលា ការអានបានបង្ហាញនូវកម្រិតខ្ពស់៣ឆ្នាំ។
ការរីកចម្រើនក្នុងការបញ្ជាទិញមានសភាពយឺត នៅពេលដែលក្រុមហ៊ុនមួយចំនួនសង្ឃឹមទុកជាមុនចំពោះតម្លៃថាមពលធ្លាក់ចុះនេះនឹងអនុញ្ញាតឲ្យពួកគេទទួលបាននូវទំនិញ និងសម្ភារៈទាំងឡាយក្នុងតម្លៃទាបដែរ។ នៅពេលដែលអតិថិជនផ្សេងៗទៀត បន្ថយផែនការចំណាយមូលធនរបស់ខ្លួនជាមួយនឹងទីផ្សារពិភពលោកស្ងប់ស្ងាត់នោះ ផលិតកម្មទំនងជានឹងទប់មិនឲ្យដួលនៅពេលដែលការងារកើនឡើង និងតម្លៃប្រេងសាំងថោក ជំរុញការចំណាយរបស់អ្នកប្រើប្រាស់ និងសេដ្ឋកិច្ច។
តារាងដាច់ដោយឡែកមួយរបស់ការផលិតអាេមរិក ក៏បានធ្លាក់ចុះដែរនៅក្នុងខែធ្នូ។ ការប៉ាន់ស្មាន Markit Economics បានថយចុះដល់កម្រិតទាប១១ខែចំនួន៥៣.៩ពីចំនួន៥៤.៨ពីខែមុន។
រោងចក្រនៅអាមេរិកនៅតែលេចធ្លោ នៅក្នុងចំណោមអ្នកផលិតនៅលើពិភពលោក។ ការផលិតនៅតំបន់អឺរ៉ុប មានកម្រិតទាបជិត១៧ខែមកដល់ខែវិច្ឆិកា។ ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បាននិយាយឲ្យដឹងដូច្នេះកាលពីថ្ងៃអាទិត្យ។ ឧស្សាហកម្មនៅប្រទេសចិន គឺខ្សោយបំផុតនៅក្នុងរយៈពេល១៨ខែ។ នេះបើយោងទៅតាមតារាងចុងក្រោយបំផុតរបស់អ្នកគ្រប់គ្រងការទិញរបស់រោងចក្រនៃរដ្ឋាភិបាលបានឲ្យដឹង។
ការរីកចម្រើននៅអាមេរិក ទំនងជានឹងរក្សាបានការបញ្ជាទិញដែលហូរចូលទៅក្នុងរោងចក្រនៅក្នុងបណ្ដាខែខាងមុខនេះ។ សេដ្ឋកិច្ចបានរីកចម្រើននៅក្នុងត្រីមាសទី៣ នៅក្នុងជំហាន
ប្រចាំឆ្នាំ៥ភាគរយ ជាល្បឿនលឿនបំផុតចាប់តាំងពី៣ខែបានបញ្ចប់នៅក្នុងខែកញ្ញា ឆ្នាំ២០០៣នោះមក។ ការចំណាយរបស់អ្នកប្រើប្រាស់ដែលមានចំនួនជិត៧០ភាគរយនៃសេដ្ឋកិច្ច បានរីកចម្រើនក្នុងជំហាន៣.២ភាគរយ។ ទិន្នន័យក្រសួងពាណិជ្ជ កម្មបានឲ្យដឹងដូច្នេះ៕
ថាលីយ៉ាន

0 Comments