Ad Code

អ្នក​រាំ​តាម​ភោជនីយដ្ឋាន​ម្នាក់ បាន​ឡើង​ទៅ​លើ​ទែរ៉ាស់​ជាន់​ទី​៤​លោត​សម្លាប់​ខ្លួន​បានសម្រេច

ភ្នំពេញ ៖ អ្នក​រាំ​តាម​ភោជនីយដ្ឋាន​ម្នាក់​បានសម្រេច​ចិត្ត​គិត​ខ្លី​ឡើងលើ​ទែរ៉ាស់​ជាន់​ទី​៤​លោត​សម្លាប់​ក្រោយពេល​ត្រឡប់​មកពី​រាំ​វិញ​មកដល់​ផ្ទះ​មាន​ទំនាស់​ជាមួយ​ក្រុម​គ្រួសារ​ក៏​លោត​សម្លាប់​ខ្លួន​តែម្តង​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣​និង​០៥​នាទី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៦ ខែធ្នូ​ឆ្នាំ​២០១៥ នៅ​ទែរ៉ាស់​លេខ​៦២E4​ ផ្លូវ​លេខ​១៧៤ ភូមិ​ទី​១១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ។​
សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​លោត​សម្លាប់​ខ្លួន​នេះ​ឈ្មោះ​ ម៉ុ​ច សុធា​រៈ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ដើរ​រាំ​តាម​ភោជនីយដ្ឋាន​ចល័ត​ស្នាក់នៅ​ផ្ទះ​លេខ​៦២E3​ ក្បែរ​កន្លែង​កើតហេតុ។ ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​បំភ្លឺ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខណៈ​ពេល​ជនរងគ្រោះ​ត្រឡប់​មកពី​រាំ​វិញ​មាន​សភាព​ស្រវឹង​ផង​នោះ​ បាន​រករឿង​និង​ឡូឡា​ឈ្លោះ​គេឯង​ពេញ​ផ្ទះ​បន្ទាប់មក​ស្រាប់តែ​ជនរងគ្រោះ​រូប​នោះ​ចេញទៅ​បាត់​មួយសន្ទុះ​ស្រាប់តែ​អ្នក​រស់នៅ​ជាន់​ក្រោម​បាន​នាំគ្នា​ភ្ញាក់ផ្អើល​ថា​មាន​អ្នក​លោត​សម្លាប់​ខ្លួន​ពេលនោះ​ក្រុម​គ្រួសារ​មក​មើលឃើញ​ជា​កូន​របស់​ខ្លួន​ក៏​ប្រញាប់​ដឹក​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ ដើម្បី​សង្គ្រោះ​អាយុជីវិត​ពេល​ដែល​មក​ដល់​មន្ទីរពេទ្យ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ប្រាប់​ថា ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​ទើប​បន្ត​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទួល​សង្កែ។​
ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​បញ្ជាក់​ថា ជន​រង​គ្រោះជា​មនុស្ស​មាន​សតិ​មិន​ស្រប​ពេល​ស្រវឹង​ម្តងៗ​តែងតែ​រករឿង​ពេញ​ផ្ទុះ​និង​ចង់តែ​ធ្វើ​អត្តឃាត​ខ្លួន​រាល់​លើក ហើយ​នៅ​ថ្ងៃ​កើតហេតុ​នេះ​ជន​រងគ្រោះ​ក៏​ធ្វើ​អត្តឃាត​ខ្លួន​បានសម្រេច​តែម្តង៕
រស្មី​

Post a Comment

0 Comments

Close Menu