ភ្នំពេញ ៖ នេះជាពាក្យស្លោកមួយដែលសហគ្រាសផលិតទឹកផ្លែឈើចេញពីផ្លែឈើស្រស់ សហគ្រាសខ្នាតតូចខ្មែរមេគង្គហ្វូដ ដែលមានទីតាំងក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
សហគ្រាសនេះបានបង្កើតអាជីវកម្ម ការឆ្នៃផលិតពីផ្លែឈើធម្មជាតិ ផ្លែឈើស្រស់ៗ ជាយូរឆ្នាំ ដោយការប្រើប្រាស់កម្មករខ្មែរចំនួន១០នាក់ចូលរួមកាត់បន្ថយកម្មករខ្មែរដែលធ្វើចំណាកស្រុកទៅក្រៅប្រទេស។ ចំណែកក្នុងការប្រមូលទិញផលិតផលខ្មែរក្នុងស្រុកមាន ស្វាយកែវរមៀត ផ្លែត្របែក ម្នាស់ អំពិលទុំ ល្ហុង ការ៉ុត ក្រូច ជាដើម។
លោកស្រី ពេជ្រ ចាន់ នាយិកាសហគ្រាសបានឲ្យថា ផលិតផលដែលមានក្នុងស្រុកមិនច្រើនទេ ដោយសារតែអតិថិជនលើកឡើងពីផលិតផលក្នុងស្រុកថ្លៃជាងផលិតផលនាំចូលពីបរទេស។
លោក ស្រីបន្តថា ការលើកឡើងដូច្នេះ ដោយសារមិនបានប្រៀបធៀបឲ្យបានច្បាស់លាស់ ពីអ្វីទៅជាសិប្បកម្ម និមិត្តភេសជ្ជៈនោះ មានន័យថា ក្នុងការបែងចែកឲ្យបានច្បាស់ទៅនឹងអ្វីទៅជាទឹកផ្លែឈើស្រស់ ហើយអ្វីទៅជាដែលហៅថាភេសជ្ជៈ? ហើយផលិតផលពីបរទេសមានច្រើនជាភេសជ្ជៈ តែបែរជាភ័ន្តច្រឡំថាជាទឹកផ្លែឈើស្រស់ទៅវិញ។
ចំណុចមួយទៀតដែលគួរឲ្យចាប់អារម្មណ៍កម្រមាននរណាដែលផលិតផ្លែឈើស្រស់១០០ ភាគរយណាស់ ពីព្រោះត្រូវចំណាយថវិកាច្រើន ហើយលំហូរនេះជាសិប្បនិមិត្តភេសជ្ជៈ។
បើនិយាយទៅដល់ទីកន្លែងផ្លែឈើស្រស់ឲ្យតែគិតទៅដល់គុណភាពពីអ្វីទៅដែលមានរសជាតិទឹកក្រូចពិតប្រាកដ។កន្លងមកខ្មែរយើងមិនគាំទ្រផលិតផលខ្មែរយើងដោយខ្វះការជឿជាក់លើការផលិតថា មិនស្អាត និងមិនមានអនាម័យត្រឹមត្រូវល្អ។
លោកស្រីនាយិកាបន្តទៀតថា លើការផលិតកន្លែងសិប្បកម្មខ្នាតតូចនេះ មានបែងចែកជា ផ្នែកចិតផ្លែឈើរួចទើបបញ្ជូនទៅអាងបំបាត់ក្លិន។ ហើយផ្លែឈើស្រស់ៗក្នុងស្រុកមាន ផ្លែត្របែក ស្វាយ កែវរមៀត ម្នាស់ ក្រូច ខ្នុរ ល្ពៅ ទៀបបារាំង និងលាយជាយមួយកន្ទុយក្រពើផងដែរ។ ផ្លែឈើជាវត្ថុធាតុដើម ផលិតចេញជាទឹកផ្លែឈើ ក្នុងស្រុកមានបរិមាណ គ្រប់គ្រាន់ក្នុងការផលិត។ បើទោះបីជាមិនចំណេញក៏ដោយ ក៏សហគ្រាសរបស់លោកស្រីមានដំណើរការសន្សឹមៗ ឲ្យអ្នកទទួលទានងាកមកគាំទ្រផលិតផលខ្មែរដូចគ្នា ក៏ដូចជាជួយខ្លួនឯងជួយជាតិដោយបានរក្សាស្នាដៃឲ្យដូចដូនតា យើងផងដែរ។ គូសបញ្ជាក់ថា ទឹកផ្លែឈើស្រស់ៗរបស់សហគ្រាសមេគង្គហ្វូដផលិតវេចខ្ចប់ដោយ ដាក់កេសរួចបញ្ជូនទៅលក់ផ្សារទំនើប និងផ្សារមីនីម៉ាតដែលមានតម្លៃ១២ដុល្លារ៕ កញ្ញា វ៉ាត

0 Comments