សមាជិកគ្រួសារនិយាយថា មន្ត្រីម្នាក់នៅក្នុងចំណោមពួកមន្ត្រីថាមពលជាន់ខ្ពស់បំផុតរបស់ប្រទេសលីប៊ី បានបាត់ខ្លួននៅថ្ងៃព្រហស្បតិ៍។ បងប្អូនសាច់ញាតិរបស់លោកនិយាយថា អ្នកតំណាងOPEC លោក សាមៀរ សាឡេម កាម៉ាល់(Samir Salem Kamal) បានបាត់ខ្លួនក្រោយពីលោកបានចាកចេញពីកន្លែងធ្វើការរបស់លោកនៅកណ្ដាលទីក្រុងទីប៉ូលី ប្រហែលម៉ោង១៥និង០០នាទីក្នុងស្រុក។
ពុំមានសេចក្ដីថ្លែងការណ៍ផ្លូវការណាមួយនៅស្ដីពីទីកន្លែងរបស់លោក កាម៉ាល់ពីអាជ្ញាធរដែលកំពុងគ្រប់គ្រងរដ្ឋធានីរបស់ប្រទេសលីប៊ីនោះ។
កងជីវពលដែលកំពុងប្រកួតប្រជែងបាននិងកំពុងគ្រប់គ្រងប្រទេសចាប់តាំងពីផ្ដួលរលំវរសេនីយ៍ឯកលោក មូហាម៉ាកាដាហ្វ៊ី (Gaddafi) ក្នុងឆ្នាំ២០១១មក។ ពួកមន្ត្រីដែលតំណាងឲ្យកងជីវពលដែលកំពុងគ្រប់គ្រងទីក្រុងទ្រីប៉ូលីនោះបាននិយាយប្រាប់សមាជិកគ្រួសារម្នាក់ថា គេដឹងពីទីតាំងរបស់លោក កាម៉ាល់ និងកំពុងតែដោះស្រាយបញ្ហានេះ។
ប៉ុន្តែបងប្អូនសាច់ញាតិដែលសុំមិនឲ្យគេបញ្ចេញឈ្មោះបាននិយាយប្រាប់លោករ៉ាណាចាវ៉ាត (Rana Jawad) ធ្វើការនៅBBCថាពួកគេមិនដឹងថាប្រគល់ទៅឲ្យអ្នកណានោះទេ៕
រឹទ្ធ

0 Comments