ពួកអ្នកមុជទឹកឥណ្ឌូនេស៊ីបានរកឃើញជនរងគ្រោះពីការធ្លាក់យន្តហោះ Air Asia៧នាក់ទៀត ដោយសរុបចំនួនសាកសពទៅដល់៨៤នាក់ ហើយចាប់តាំងពីកើតឧប្បត្តិហេតុនៅចុងខែធ្នូមកនោះ។ Air Asia បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សាកសពពីរនាក់ត្រូវបានគេប្រទះឃើញនៅខាងក្នុងតួយន្តហោះនៅថ្ងៃច័ន្ទ ដោយឡែក៤នាក់ទៀតស្ថិតនៅជិតខ្មោចយន្តហោះនៅបាតសមុទ្រចាវ៉ា។
ពួកអ្នកមុជទឹកបានសម្រាករយៈពេលពីរថ្ងៃ ក្រោយពីរុករកនៅក្នុងសមុទ្រជាច្រើនសប្ដាហ៍នៅក្នុងធាតុអាកាសមិនអំណោយផលនោះមក៕
រឹទ្ធ
0 Comments