Ad Code

ផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​មហា​ប្រជុំ​របស់​ប្រធានាធិបតី​នីហ្សេរីយ៉ា​ នៅ​ក្នុង​ហ្គំបេ

អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ស្រ្តី​ម្នាក់​ បាន​បំផ្ទុះ​ខ្លួន​នៅ​ក្នុង​ទីក្រុង​ហ្គំ​បេ​ភាគ​ខាង​ជើង​ប្រទេស​នី​ហ្សេរីយ៉ា​ ប៉ុន្មាន​នាទីក្រោយ​ពី​ប្រធានាធិបតី​លោក​ ហ្កត់ ឡាក់​ចូណាថាន់ (Good luck jonathan) ចាក​ចេញ​ពី​កន្លែង​ប្រមូល​ផ្តុំ​យុទ្ធនាការ​មួយ​នៅ​ទី​នេះ​មក។
ប្រភព​ព័ត៌មាន​ប៉ូលិស​ និង​មន្ទីរពេទ្យ​និយាយថា យ៉ាង​តិច​ណាស់​មាន​មនុស្ស​ម្នាក់​ស្លាប់​ និង​១៨​នាក់​ទៀត​ត្រូវរបួស​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​នោះ។
លោកចូណាថាន់​ កំពុង​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​សារជាថ្មី​នៅ​ថ្ងៃ​ទី១៤ ខែកុម្ភៈ ប្រឆាំង​នឹង​អតីត​មេដឹកនាំ​យោធា​លោក​មូ ហាម៉ាឌូ ប៊ូហារី​(Muhamandu Buhari)
ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​និយម​បូកូហារ៉ាម បាន​បង្កើន​ការវាយ​ប្រហារ​របស់ខ្លួន​នៅ​ក្នុង​ការ​បោះឆ្នោត​សារជាថ្មី​ ដើម្បី​ប្រកួត​នោះ។
ក្រុម​នេះ​មិន​បាន​អធិប្បាយ​ពី​ការ​បំផ្ទុះ​គ្រាប់បែក​នោះ​ទេ។ ការ​បំផ្ទុះគ្រាប់​ក៏​បាន​ហែក​ជ្រៀក​ផងដែរ​នូវ​អាគារ​តុលាការ​នៅ​ក្នុង​ទីក្រុង​ប៊ី​នៅ​ភាគ​ខាង​ត្បូង​ ដែល​សម្បូរណ៍​ប្រេង​របស់​ប្រទេស​នីហ្សេ​​រីយ៉ា​ នៅ​ក្នុង​អ្វី​ដែល​ប៉ូលិស​ចាត់​ទុក​ថា ជា​ការវាយប្រហារ​ស៊ីពេល​គ្នា​នោះ៕

Post a Comment

0 Comments

Close Menu