Ad Code

មេដឹកនាំ​ក្រុម ​"Bali Nine"នឹង​ត្រូវ​គេ​ប្រហារជីវិត​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​

អគ្គមេធាវី​របស់​ប្រទេស​ឥណ្ឌូនេស៊ី​និយាយ​ថា ជនជាតិ​អូស្ត្រាលី​ពីរ​នាក់​ដែល​កំពុង​ប្រឈម​មុខ​នឹង​ទោស​ប្រហារជីវិត​នៅ​កោះ​បាលី​នោះ​ នឹង​ត្រូវ​គេ​ប្រហារជីវិត។ លោក អាន់​ឌ្រូ​ចាន (Andrew Chan) និង​មី​អ៊ូ​រ៉ា​ន​ស៊ូ​គូ​ម៉ា​រ៉ា​ន ​(Myuran Sukumaran) ដែល​ជា​សមាជិក​របស់​ក្រុម​រត់ពន្ធ​គ្រឿងញៀន​"Bali Nine"នោះ ​បាន​ដាក់ពាក្យ​នៅ​ថ្ងៃ​សុក្រ​សុំ​ឲ្យ​តុលាការ​ពិនិត្យ​សាជាថ្មី​មួយ។​
ប៉ុន្តែ​ការិយាល័យ​របស់​អគ្គមេធាវី​និយាយ​ថា ​ពួកគេ​បាន​ប្រើ​អស់ជម្រើស​ចំពោះ​ការ​អំពាវនាវ​សុំ​នោះ។ គេ​មិន​ច្បាស់​ថា​តើ​ការប្រហារជីវិត​នោះ​នឹង​ត្រូវធ្វើ​នៅ​ពេល​ណា​នោះ​ទេ​។ ការ​អំពាវនាវ​សុំ​ការ​សន្តោស​ប្រណី ត្រូវ​បាន​គេ​បដិសេធ​រួច​ទៅ​ហើយ។​
អគ្គមេធាវី​ លោក ​អេ​ត​អេប ប្រា​សេត​យ៉ូ (Am Prasetyo) បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ថា លោក​ចាប់​និង​ស៊ូ​គូ​ម៉ា​រ៉ា​ន នឹង​ត្រូវ​គេ​បញ្ចូល​នៅក្នុង​ក្រុម​អ្នកទោស​បន្ទាប់​ដែល​នឹង​ត្រូវ​គេ​ប្រហារជីវិត​។ លោក​បាន​និយាយប្រាប់​សន្និសីទ​កាសែត​មួយ​នៅក្នុង​រដ្ឋធានី​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី​ថា​" យើង​បាន​ឮ​ថា ប្រជាជន​អូស្ត្រាលី​ជាច្រើន​នាក់​គាំទ្រ​ការ​ប្រហារ​ជីវិត​នោះ ហើយ​វា​គឺជា​រឿង​មួយ​ក្នុងចំណោម​រឿង​ទាំងឡាយ​ដែល​ជំរុញ​ឲ្យ​យើង​យល់ថា​យើង​មិន​ធ្វើ​ខុស​"
រឹទ្ធ​

Post a Comment

0 Comments

Close Menu