អតីតមជ្ឈមណ្ឌលយោធាមួយកន្លែង ដែលចលាចលនៅក្នុងសង្គ្រាមរបស់អាមេរិកនៅភាគខាងត្បូងអាហ្វហ្គានីស្ថាន នោះAir Frdd នៅកាន់ដាហារ ហាក់ដូចជាត្រូវបានគេបិទដោយស្ងាត់ៗនៅក្នុងឆ្នាំនេះ ជាចំណែកមួយនៃការដកកងទ័ពរបស់សហរដ្ឋអាមេរិកដែលបានធ្វើឲ្យចំនួនកងទ័ពរបស់ខ្លួនដែលតិចស្រាប់ហើយនោះ។
រដ្ឋមន្ត្រីការពារប្រទេសថ្មីរបស់សហរដ្ឋអាមេរិកលោកអាល់ខាធើ(Ash Carter) បានធ្វើទស្សនកិច្ចមូលដ្ឋាននោះនៅថ្ងៃអាទិត្យ ប៉ុន្តែបានបន្តឲ្យពួកអ្នកយកព័ត៌មានទាយថា តើលោកគិតថា មូលដ្ឋាននោះនៅតែមានដំណើរការយូរតទៅទៀត រក្សាការឈរជើងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ដ៏សំខាន់មួយរបស់ប្រទេសអាហ្វហ្គានីស្ថាននោះឫទេ។
លោកខាធើបាននិយាយប្រាប់អ្នកយកព័ត៌មាននៅក្នុងដំណើរទស្សនកិច្ចលើកទីមួយរបស់លោកចាប់តាំងពីស្បថឡើងកាន់តំណែងកាលពីថ្ងៃអង្គារមកថា "ការណែនាំរបស់ខ្ញុំចាំបាច់ត្រូវទៅជួបលោកប្រធានាធិបតីមុនសិន"។
តាមមន្ត្រីសហរដ្ឋអាមេរិកម្នាក់បានឲ្យដឹងថា ប្រធានអង្គភាពលេខ២០៥របស់កងទ័ពជាតិអាហ្វហ្គានីស្ថាននៅកាន់ដាហារបាននិយាយប្រាប់គណប្រតិភូរបស់លោកខាធើថា ការចូលរួមចំណែករបស់អាមេរិកគឺមានសារៈសំខាន់ណាស់។ ឧត្តមសេនីយ៍ទោលោកអាប់ឌុលឡា ហាម៉ិដ(Abdullah Hamid) និយាយថា "ខ្ញុំត្រូវការលោកឲ្យនៅទីនេះ"៕
រឹទ្ធ

0 Comments