Ad Code

ញឹម​ ចំរើន​ សង្ឃឹមថា​ផលិតកម្ម​ថ្មី​នឹង​ជួយ​គេ​ឲ្យ​បាន​ល្បី ភ្នំពេញ​ ៖ តារាចម្រៀង​លោក​ ញឹម

ចំរើន​និយាយ​ថា តាមរយៈ​ផលិតកម្ម​Legend Tiger នោះ ​រូបគេ​ប្រាកដ​ជា​មានឈ្មោះ​បោះ​សំឡេង​និង​មានការ​គាំទ្រ​ច្រើន​ជាក់​ជាមិនខាន ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​មាន​សង្ឃឹម​ទុកជាមុន​ដូច្នេះ ​ដោយសារតែ​បទ​ចម្រៀង​ក្នុង​អាល់​ប៊ុ​ម​ថ្មី​នេះ​ មាន​ទំនុកច្រៀង​ និង​បទ​ភ្លេង​មិន​ចម្លង​ពី​បរទេស​នោះ​ឡើយ​។ អតីត​តារាចម្រៀង Rock លោក​ ញឹម ចំរើន​ និយាយ​បន្ត​ថា ការ​ឈរ​ជើង​ច្រៀង​នៅ​ផលិតកម្ម​ថ្មី​នេះ​វា​ជា​ឱកាស​មាស​មួយ​សម្រាប់​រូបគេ បន្ទាប់ពី​ស្ងប់ស្ងាត់​ពី​សិល្បៈ​អស់​រយៈពេល​៣​ឆ្នាំ​កន្លង​មក​នេះ ហើយ​សង្ឃឹមថា​នៅពេល​បទ​ចម្រៀង​របស់​លោក​ចេញ​លក់​នៅ​លើ​ទីផ្សារ​សិល្បៈ​នោះ​នឹង​មាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ផង​ដែរ​។ នៅ​ផលិតកម្ម​ថ្មី​នេះ​ដែរ​ លោក​មាន​បទ​ចម្រៀង​បែប​យុវវ័យ​ចេញ​លក់​វ៉ុល​ដំបូង​ជាច្រើន​បទ​ដូចជា​បទ​ «​ភាសា​ដួងចិត្ត​»​ជាដើម និង​បាន​ចេញ​ជា​MV​ផង​ដែរ​។ តារាចម្រៀង​វ័យ​២៩​ឆ្នាំ​រូប​នេះ​និយាយ​ទៀត​ថា អ្វី​ដែល​ជា​ក្តី​រំពឹង​ថ្មី​សម្រាប់​លោក​នោះ​ដោយ​សំអាង​ទៅលើ​ផលិតកម្ម​ថ្មី​នេះ​គឺជា​ផលិតកម្ម​មួយ​មានការ​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ដោយ​មិន​ចម្លង​ពី​គេ​ និង​ក៏​ជា​ផលិតកម្ម​ដែល​ល្បី​ខាង​ផលិត​ស្យ៉​ត​ផង​ដែរ ដូច្នេះ​ការ​ចូល​មក​ជ្រក​នៅ​Legend Tiger នេះ​វា​ជា​ឱកាស​ថ្មី​មួយ​សម្រាប់​រូបគេ​ដែល​ត្រូវ​ស្ដារ​ប្រជាប្រិយ​ឡើងវិញ​។ ម្ចាស់​បទ​ «​មិន​ប្រកា​ស​ស​ង្គា​ម​ទេ​អូន​»​រូប​នេះ​និយាយ​បន្ត​ទៀត​ថា រូបគេ​នៅតែ​តាំងចិត្ត​មិន​ច្រៀង​បទ​ចម្រៀង​ណា​ដែល​ចម្លង​ពី​ស្នាដៃ​របស់​គេ​នោះ​ទេ ហើយ​ដោយសារតែ​ប្រកាន់​នូវ​គោលជំហរ ​ដូច្នេះ​ហើយ​ទើប​រយៈពេល​៣​ឆ្នាំ​បន្ទាប់ពី​ផលិតកម្ម Rock ផ្អាក​ដំណើរការ​ផលិត​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​នោះ​បាន​ធ្វើ​ឲ្យ​រូបគេ​ស្ងប់ស្ងាត់​ពី​សិល្បៈ​ដែរ​។ តារាចម្រៀង​ដែល​ជា​បេក្ខជន​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​កម្មវិធី​Rock star របស់​ផលិតកម្ម Rock លោក​ញឹម ចំរើន​និយាយ​លើកឡើង​ទៀត​ថា រូបគេ​បាន​ចូល​មក​ជ្រក​ក្នុង​ទ្រនំ​ផលិតកម្ម​ថ្មី Legend Tiger នេះ​អស់​រយៈពេល​មួយឆ្នាំ​ហើយ ហើយ​នេះ​ក៏​ជា​អាល់​ប៊ុ​ម​ដំបូង​សម្រាប់​គេ​ផង​ដែរ​។ តារាចម្រៀង​ញឹម ចំរើន​ក៏បាន​សំណូមពរ​ទៅដល់​មិត្ត​យុវវ័យ​ និង​ពុក​ម៉ែ​បងប្អូន​ទាំងអស់​ដែល​ស្រឡាញ់​វិស័យ​សិល្បៈ​ចម្រៀង​សូម​ជួយ​គាំទ្រ​ផង ហើយ​សង្ឃឹមថា Legend Tiger នឹង​ជួយ​រុញច្រាន​រូបគេ​ឲ្យ​បាន​ល្បី​ជាក់​ជាមិនខាន​តាមរយៈ​ស្នាដៃ​បទ​ចម្រៀង​ និង​ទំនុកភ្លេង​ថ្មីៗ​ដែល​និពន្ធ​ដោយ​កូន​ខ្មែរ​នោះ​៕
ឥន្ទ្រី​យ៍​ទេព​



​ ​
​ ​
​ ​


Post a Comment

0 Comments

Close Menu