Ad Code

កម្មករ​អណ្ដូងរ៉ែ​អាហ្វ្រិក​ខាងត្បូង​ជិត​៥០០​នាក់ មាន​សុវត្ថិភាព​ក្រោយពី​អគ្គិភ័យ​


​ ​ស្ត្រី​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​អណ្ដូងរ៉ែ ឈ្មោះ Harmony Gold និយាយ​ថា ពួកកម្មករ​អណ្ដូងរ៉ែ​ជិត​៥០០​នាក់ ​ដែល​បាន​ជាប់​នៅ​ក្រោម​ដី​ដោយសារ​អគ្គិភ័យ​ឆេះ​នៅក្នុង​អណ្ដូងរ៉ែ​មាស​មួយ​កន្លែង​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​នៅ​ថ្ងៃអាទិត្យ​នោះ​ ត្រូវ​បាន​គេ​នាំ​ទៅកាន់​ទីកន្លែង​មាន​សុវត្ថិភាព​ហើយ​។​
​ ​អគ្គិភ័យ​ឆេះ​អណ្ដូងរ៉ែ​នោះ​នៅ​ជិត​កាឡេ​តុ​ន​វី​ស ប្រហែល​មួយ​ម៉ោង​ពី​ក្រុង​ចូ​ហា​ណេ​ស្ប៉​ក នោះ ​ត្រូវ​បាន​គេ​ដឹង​ហេតុការណ៍​ប្រហែល​ម៉ោង​០៧​និង​៤០​នាទី​ម៉ោង​សកល ជម្រៅ​ប្រហែល​ជិត​ពីរ​គីឡូម៉ែត្រ​នៅ​ក្រោម​ដី​។​
​ ​លោកស្រី ចា​ម៉ា​នី​រ៉ូ​ស​សេល (Charmane Russell) បាន​និយាយប្រាប់​AFP​ថា ​"​ពួកកម្មករ​អណ្ដូងរ៉ែ​ទាំងអស់​បាន​ចេញ​មក​ខាងក្រៅ​។​
​ ​ក្រុមហ៊ុន​Harmony Gold និយាយ​ថា ពួកកម្មករ​អណ្ដូងរ៉ែ​៤៨៦​នាក់ កំពុង​ធ្វើការ​នៅក្នុង​អណ្ដូង​រ៉េ គូ​សា​សា ឡេ​ធូ នៅ​ពេល​នោះ​អគ្គិភ័យ​ក៏បាន​កើតឡើង​។​
​ ​លោកស្រី​រ៉ូ​ស​សេល​និយាយ​ថា ​"​ពួកកម្មករ​ទាំងអស់​ត្រូវ​បាន​ជូនដំណឹង​និង​ប្រាប់​ឲ្យ​រត់​ទៅ​រក​ទីកន្លែង​សុវត្ថិភាព​។​
​ ​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក​ចា​កូប​ហ្សូ​ម៉ា​(Jacob Zuma)​បាន​សម្ដែង​ការ​ក្តុកក្តួល​ចំពោះ​ឧប្បត្តិហេតុ​នោះ ​ដោយ​បាន​ជូនពរ​ឲ្យ​ពួកកម្មករ​អណ្ដូងរ៉ែ ​និង​ក្រុម​គ្រួសារ​របស់​គេ​មាន​កម្លាំង​មាំមួន​៕
រឹទ្ធ​

Post a Comment

0 Comments

Close Menu