Ad Code

លោក ​ពិន​ សេង​ហាប់ ​អភិបាលរង​ស្រុក​ស្វាយចេក​ឲ្យ​មកកាន់​អភិបាលរង​មង្គល​បូរី​វិញ​


បន្ទាយមានជ័យ ៖ ដោយសារតែ​លោក ​ពិន ​សេង​ហាប់ ​អភិបាលរង​ស្រុក​ស្វាយចេក​កាន់​កាប់​ជា​អភិបាលរង​ស្រុក​ស្វាយចេក​នេះ​ ដែល​មាន​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​នេះ​ លោក​មាន​ស្នាដៃ​ល្អៗ​ក្នុង​ការ​បំពេញភារកិច្ច​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​ខ្លាច​ពី​ការនឿយហត់​នោះ​ ទើប​រាជរដ្ឋាភិបាល​តែង​តាំង​លោក​ឲ្យ​មកកាន់​ជា​អភិបាលរង​ស្រុក​មង្គល​បូរី​វិញ ​ដើម្បី​ឲ្យ​ស្រុក​មួយ​នេះ​ឲ្យ​កាន់តែ​ជឿនលឿន​លឿន​ទៅមុខ​។ ​ការ​ផ្លាស់ប្ដូរ​មន្ត្រី​អភិបាលរង​ស្រុក​ស្វាយចេក​ឲ្យ​មកកាន់​អភិបាលរង​ស្រុក​មង្គល​បូរី​នេះ​មានការ​ចូលរួម​ដោយ​លោក​អ៊ី ឡុង​ ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ លោក​ អ៊ុំ ​រាត្រី ​អភិបាលរង​ខេត្តបន្ទាយមានជ័យ​។​ ពិធី​នេះ​ធ្វើឡើង​កាល​វេលា​ម៉ោង​២​រសៀល ​ថ្ងៃទី​២៤ ​ខែកុម្ភៈ ​ឆ្នាំ​២០១៥​ នៅ​សាល​ប្រជុំ​សាលាស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ លោក​ ឡុង​ ពុន​អភិបាលស្រុក​មង្គល​បូរី​បាន​ឡើង​អាន​របាយការណ៍​សង្ខេប​ស្តីអំពី​កា​រីកចម្រើន​របស់​ស្រុក​មង្គល​បូរី​នោះ​ថា ​ស្រុក​មង្គល​បូរី​គឺជា​ស្រុក​មួយ​ប្រជាពលរដ្ឋ​ភាគច្រើន​ប្រកបរបរ​ធ្វើស្រែ​ប្រាំង​ និង​ស្រែវស្សា ​ហើយ​មួយ​ភាគ​ទៀត​ធ្វើ​ចំការ​ស្រុក​មង្គល​បូរី​មានការ​ប្រឡងប្រណាំង​ធ្វើស្រែ​ និង​ចំការ​នោះ​បាន​ជាប់​លេខ​១​ក្នុងចំណោម​ស្រុក​ទាំង​៧​ និង​ក្រុង​២​នោះ​។​ លោក​ ណង​ វុទ្ធី​ នាយក​ការិយាល័យ​ធនធានមនុស្ស​បាន​ឡើង​អាន​ប្រកា​ស​លេខ​០ ៦ ៩ ប្រ ក ស្ដីពី​ការតែងតាំង​និង​ផ្ទេរ​ភារកិច្ច​ជូន​ដល់​លោក ​ពិន ​សេង​ហាប់​ អតីត​ជា​អភិបាលរង​ស្រុក​ស្វាយចេក​ឲ្យ​មកកាន់​កាប់​ជា​អភិបាលរង​ស្រុក​មង្គល​បូរី​វិញ​ ចាប់​ពី​ថ្ងៃ​ប្រកាស​នេះ​តទៅ​។ ​លោក​ ពិន​ សេង​ហាប់​ អភិបាលរង​ស្រុក​ស្វាយចេក​ផ្លាស់ប្ដូរ​ឲ្យ​មកកាន់​ជា​អភិបាលរង​ស្រុក​មង្គល​បាន​ឡើង​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ថា​ ខិតខំ​ប្រឹងប្រែង​ទំនាក់ទំនង​ការងារ​ជាមួយ​មន្ត្រី​អង្គភាព​គ្រប់​ជាន់​ថ្នាក់​ឲ្យ​បាន​ល្អ​ប្រសើរ​តាម​គោលនយោបាយ​ឈ្នះ​ឈ្នះ ទទួលខុសត្រូវ​ចំពោះ​ក្រុមប្រឹក្សា​របស់​ខ្លួន​និង​ខិតខំ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​នៃ​រដ្ឋបាល​ស្រុក​មង្គល​បូរី​ឲ្យ​បាន​ល្អ​ និង​ខិតខំ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​មង្គល​បូរី​ឲ្យ​កាន់តែ​ល្អ​ទ្វេដង​ទៀត​។ ​លោក ​អ៊ុំ ​រាត្រី​អភិបាល​រង​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា មិនមែន​ការប្រកាស​តែងតាំង​អភិបាលរង​ស្រុក​នេះ​ទេ​គឺ​គ្រាន់តែ​ការ​ផ្លាស់ប្ដូរ​ពី​កន្លែងធ្វើការ​ងារ​អភិបាលរង​ស្រុក​ស្វាយចេក​មកកាន់​ជា​អភិបាលរង​ស្រុក​មង្គល​បូរី​តែ​ប៉ុណ្ណោះ ​ព្រោះ​កាល​មុន​អភិបាលស្រុក​មង្គល​បូរី​នៅ​ទំនេរ​ប៉ុណ្ណោះ​។​ លោក​បាន​បន្ត​ថា​មន្ត្រី​មាន​បទពិសោធន៍​ក្នុង​ការងារ​រដ្ឋបាល ​ទើប​ថ្នាក់​ខេត្ត​យក​ដាក់​ជួយ​ការងារ​តាម​មូលដ្ឋាន​ឃុំ​ ព្រោះ​នៅ​ស្រុក​មង្គល​បូរី​នេះ​ទឹកដី​ធំធេង​ណាស់ ​ការគ្រប់គ្រង​ប្រជាពលរដ្ឋ​ឲ្យ​បាន​រឹងមាំ​បញ្ហា​សៀវភៅ​ថ្នាក់​នៅ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​៕

គង្គា​

Post a Comment

0 Comments

Close Menu