Ad Code

ការចរចា​សន្តិភាព​របស់​អ៊ុយក្រែន​បរាជ័យ​ នៅ​ពេល​ស៊ីវិល​ស្លាប់​នៅ​ភាគ​ខាងកើត

ជនស៊ីវិល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ភាគី​ទាំង​សង្ខាង​ នៅ​ក្នុង​ការប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន​ នៅ​ថ្ងៃសុក្រ​ ដោយឡែក​ការប៉ុនប៉ង​មួយ​ ដើម្បី​បើក​ធ្វើការ​ចរចា​សន្តិភាព​សារជា​ថ្មី​នៅ​ក្នុង​ប្រទេស​បេឡារ៉ូស​ជិតខាង​នោះ​ ត្រូវ​បាន​បរាជ័យ​មុន​ចាប់​ផ្តើម។
ពួកប្រតិភូ​ឧទ្ទាម​បាន​ធ្វើដំណើរតាមយន្តហោះ​ទៅ​កាន់​រដ្ឋធានី​មីន្ស​របស់​ប្រទេស​បេឡារ៉ូស​ ដើម្បី​គ្រាន់​តែប្រកាស​ថា នឹង​ពុំមាន​ការ​ចរចា​ទេ​នៅ​ថ្ងៃសុក្រ​ ហើយ​ពួក​គេ​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ក្រុង​មូស្កូ​។ ការចរចា​ណា​ក៏​ដោយ​នឹង​ជា​ការចរចា​លើកទី​មួយ​ ចាប់​តាំង​ពី​បទ​ឈប់បាញ់​រយៈ​ពេល​៥ខែ​ បានបរាជ័យ​ដោយសារ​ការវាយរុល​ទៅ​មុខ​ថ្មី​របស់ពួក​ឧទ្ទាម​កាល​ពីសប្តាហ៍​មុន។
ដូណេត​ដែល​ជា​តំបន់​ការពារ​ដ៏​សំខាន់​របស់​ឧទ្ទាម​ បាន​ធ្វើការ​បាញ់​កាំភ្លើង​ធំ​សារជាថ្មី​ ដែល​ក្នុង​នោះ​រួម​មាន​ការបាញ់​ចេញ​ពី​ជើង​ទម្រ​រ៉ុក្កែត​ចម្រុះ​ និង​ចេញ​ពី​កាំភ្លើង​ធំ​ពី​ទិស​ដៅ​នៃ​ព្រលានយន្ត​ហោះ​ ដែល​ជា​សមរភូមិ​មួយ​នោះ។
ពួកបំបែកខ្លួន​និយាយថា ចំនួន​មនុស្ស​សរុប​អ្នកស្លាប់នៅ​ក្នុង​ការវាយប្រហារ​ពីរ​លើក​នោះ​មាន​៧នាក់​ ដោយ​គេ​បាន​បន្ទោស​ទៅ​លើ​កងកម្លាំង​របស់​រដ្ឋាភិបាល​។ ក្រុងគៀ​និយាយ​ថា ការបាញ់ផ្លោងនោះ​ ត្រូវបាន​ធ្វើ​ដោយ​ពួក​ឧទ្ទាម​ ដើម្បី​បំផ្លាញ​ការចរចា​សន្តិភាព។ ភាគី​ទាំងពីរ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ដូចគ្នា​នៅ​ក្នុង​ជម្លោះ​ ដែល​គេមិន​អាច​ផ្ទៀងផ្ទាត់​បាន៕

Post a Comment

0 Comments

Close Menu