មេដឹកនាំរបស់ក្រុមហេសបូឡារបស់ប្រទេសលីបង់ បាននិយាយនៅថ្ងៃសុក្រថា ក្រុមរបស់លោកមិនចង់បានសង្គ្រាមជាមួយប្រទេសអ៊ីស្រាអែលទេ ក៏ប៉ុន្តែបានត្រៀមខ្លួនសុំរក្សាសិទ្ធិដើម្បីតបតនឹងការវាយប្រហាររបស់អ៊ីស្រាអែលនៅពេលណា និងកន្លែងណាក៏បាន។
លោកណាស្រាឡានិយាយនៅក្នុងព្រឹត្តិការណ៍ប្រារព្ធ ការស្លាប់របស់ពួកយុទ្ធជនអេសប៊ូឡា៦នាក់ និងឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ស្លាប់ ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរីនៅថ្ងៃទី១៨ ខែមករា។ ក្រុមហេសប៊ូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានវាយបក កាលពីថ្ងៃពុធជាមួយនិងការវាយប្រហារ ដោយរ៉ុក្កែតមួយគ្រាប់ដែលបានសម្លាប់ទាហានអ៊ីស្រាអែលពីរនាក់នៅតាមបណ្តោយព្រំដែនជាមួយប្រទេសលីបង់។
អំពើហិង្សានេះបានបង្កើនភាពតានតឹងរវាងប្រទេសអ៊ីស្រាអែល និងក្រុមហេសប៊ូឡាទៅដល់ចំណុចខ្ពស់បំផុតរបស់គេ ចាប់តាំងពីគេបានប្រយុទ្ធក្នុងសង្គ្រាម៣៤ថ្ងៃក្នុងឆ្នាំ២០០៦ ប៉ុន្តែភាគីទាំងពីរហាក់ដូចជាបានកាត់បន្ថយ ពីការកើនឡើងថែមទៀតហើយនោះ។
ប្រទេសអ៊ីស្រាអែលពុំមានការអធិប្បាយណាមួយ ក្រោយពីមានសេចក្តីថ្លែងការណ៍របស់លោកណា ស្រាឡា ប៉ុន្តែភ្លាមៗមុននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកសេនចាមីន លោកតាន់យ៉ាហ៊ូ(Netanyahu) បន្ទោសពីការកើនឡើងក្នុងអំពើហិង្សាទៅលើពួកអ្នកគាំទ្រអ៊ីរ៉ង់របស់ក្រុមហេសប៊ូឡា៕
0 Comments