Ad Code

ជន​ប្រមឹក​ម្នាក់​បាន​ព្យាយាម​ចង.ក​សម្លាប់​ខ្លួន​រហូត​បាន​សម្រេច​

បាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​ជា​ជន​ស្រវឹង​ខួប​ បាន​ធ្វើ​អត្តឃាត​ដោយ​ចង.ក​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ផ្ទាល់ កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ត្រង់​ចំណុច​ភូមិ​អន្លង់​មៀន ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បន្ទាប់ពី​បាន​ផឹកស្រា​ស្រវឹង​ហើយ​បាន​ព្យាយាម​សម្លាប់ខ្លួនឯង​ជាច្រើនលើក​ច្រើនសា​រួចមក តែ​មិនបាន​សម្រេច​។​
លោក​ សារ៉េត វិ​សេដ្ឋ អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​លើក​ឡើង​នូវ​ពាក្យសំដី​របស់​សាច់​ញាតិ​នៃ​សព​ជនរងគ្រោះ​នោះ​ថា បុរស​វ័យ​ចំណាស់​ម្នាក់​នេះ​មានឈ្មោះ ផែ ផល អាយុ​៤៥​ឆ្នាំ​
រស់​នៅ​ក្នុង​កូនខ្ទម​មួយ​ត្រង់​ចំណុច​កើតហេតុ និង​ជា​មនុស្ស​ស្រវឹង​ខួប​ដែល​ស្ទើរតែ​បាត់​ការ​ចងចាំ​ផង​ដែរ។ ហើយ​នៅ​ពេល​ដែល​គាត់​ផឹកស្រា​ម្តងៗ​ គឺ​តែងតែ​មានគំនិត​ចង់​សម្លាប់ខ្លួនឯង​ជា​ញឹកញាប់ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​គ្រួសារ និង​សាច់ញាតិ​ទប់ស្កាត់ ថែមទាំង​ជួយ​បាន​គ្រប់ពេលវេលា​។​
លោក​អធិការរង​បាន​បន្ត​ថា លុះ​នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ចាប់​ផ្ដើម​ផឹក​ស៊ី​ដូច​សព្វមួយដង ព្រមទាំង​មាន​សភាព​ស្រវឹង​ទន់​ទោ​ថែមទៀត គាប់​ជួន​ពេលនោះ​ក្រុម​គ្រួសារ​
និង​សាច់ញាតិ​គ្មាន​អ្នកណា​នៅផ្ទះ​ម្នាក់​សោះ​ ដែល​ម្នាក់ៗ​រវល់​ការងារ​ស្រែចម្ការ​ទើប​ជា​ឱកាស​យ៉ាង​ល្អ​បំផុត​សម្រាប់​ជនរងគ្រោះ​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​បាន​សម្រេច​។​
ក្រោយពេល​កើតហេតុ​ ពេល​ដែល​ក្រុម​គ្រួសារ​ត្រឡប់មកវិញ​ក៏​ប្រទះឃើញ​ជនរងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ​ដែល​គេ​បាន​ចង.ក​ខ្លួនឯង​ទៅ​នឹង​មេដំបូល ទើបបាន​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​ចុះទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​គឺ​សង្កេត​ឃើញថា ជនរងគ្រោះ​បាន​យក​ខោជើងវែង​របស់​ខ្លួន​មក​ធ្វើជា​ខ្សែ​សម្រាប់​ចង.ក ហើយ​ខ្លួនឯង​សុខចិត្ត​ស្លៀក​តែ​កន្សែង​តែប៉ុណ្ណោះ។ សមត្ថកិច្ច​បាន​អះអាង​ថា ករណីនេះ​គឺ​ពិតជា​ការ​ធ្វើ​អត្តឃាត​យ៉ាង​ពិត​ប្រាកដ ដោយ​ពុំ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​
ករណី​ឃាតកម្ម​ណាមួយ​ឡើយ បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
សោ និយម​រ័ត្ន​

Post a Comment

0 Comments

Close Menu