Ad Code

ក្រុមប្រឹក្សា​យោធា​ថៃ​ព្យាយាម​ហាម​អ្នកប្រឆាំង​និង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​

នៅពេល​ក្រុមប្រឹក្សា​យោធា​របស់​ប្រទេស​ថៃ​ដឹង​ថា ខ្លួន​បាន​កំពុង​ត្រូវ​បាន​គេ​រិះគន់​នៅក្នុង​សប្ដាហ៍​នេះនោះ ​ពួក​មេដឹកនាំ​របស់​ប្រទេស​មាន​ប្រតិកម្ម​ដូចដែល​គេ​តែងតែ​ធ្វើ ៖ ដោយ​ធ្វើការ​ព្រមាន​យ៉ាង​ខ្លាំងក្លា​ និង​កោះហៅ​ពួក​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការចរចា​ជាមួយ​ពួក​មេដឹកនាំ​កងទ័ព​ដែល​ចូលចិត្ត​សំដៅ​ចំពោះ​ដូចជា "​ការ​កែតម្រូវ​អាកប្បកិរិយា​នោះ​"។​
ប៉ុន្តែ​នៅ​ពេល​នេះ ពួក​អ្នក​ដែល​អំពាវនាវ​ឲ្យ​ពន្យល់​ដោយ​ខ្លួនឯង​នោះ​មិនមែន​ត្រឹមតែ​ពួក​អ្នក​ប្រឆាំង​ក្នុងស្រុក​ចំពោះ​រដ្ឋប្រហារ​ឆ្នាំមុន​ប៉ុណ្ណោះ​ទេ។ ពួក​អ្នក​ទាំងនោះ​រួមមាន​ភារធារី សហរដ្ឋអាមេរិក ដែល​ត្រូវ​បាន​គេ​សុំ​ឲ្យ​បញ្ជាក់​ច្បាស់​ពី​សេចក្ដីថ្លែងការណ៍​មួយ​របស់​អ្នកការទូត​ជាន់​ខ្ពស់​សហរដ្ឋអាមេរិក​ម្នាក់​ដែល​នៅក្នុង​សេចក្ដីថ្លែងការណ៍​នោះ លោក​បាន​ទទូច​ឲ្យ​មានការ​បញ្ចប់​ច្បាប់​អាជ្ញាសឹក​និង​បាន​លើក​ឡើង​ថា ការចោទប្រកាន់​អំពី​អំពើ​ក្បត់​កាលពី​សប្ដាហ៍​មុន​ចំពោះ​អតីត​នាយករដ្ឋមន្ត្រី​ដែល​គេ​បណ្ដេញ​ចេញពី​តំណែង​លោកស្រី យី​ង​ឡាក់​ស៊ីណាវ៉ាត្រា​នោះ​គឺជា​បញ្ហា​នយោបាយ។​
សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃ​ច័ន្ទ​របស់​លោក​ដា​នី​ញ៉ែ​ល​រូស​សេល​(Daniel Russel) រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាងកើត​និង​ប៉ាស៊ីហ្វិក បាន​បង្ក​ឲ្យ​ប្រតិកម្ម​អវិជ្ជមាន​ដែល​មិនអាច​ទាយ​បាន​មួយ​នៃ​គំនិត​ប្រឆាំង​អាមេរិក​ពី​ក្រុមប្រឹក្សា​យោធា ហើយ​និង​ពួក​អ្នកគាំទ្រ​របស់​ខ្លួន។ ពួកគេ​បាន​បរិហារ​ពី​អ្វី​ដែល​គេ​មើល​ឃើញ​ថា ជា​ការ​ជ្រៀតជ្រែក​ដែល​គេ​មិន​ត្រូវការ​នៅក្នុង​កិច្ចការ​របស់​ថៃ​នោះ៕
រឹទ្ធ​

Post a Comment

0 Comments

Close Menu