Ad Code

ជំលោះ​ពាក្យសំដី​រវាង​បុរស​២​នាក់​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា ម្នាក់​ចូល​ពេទ្យ ម្នាក់​ជាប់​ខ្នោះ​

កំពង់ធំ ៖ ផឹកស្រា​ក្លែមសម្ដី ឈាន​ដល់​បុរស​២​នាក់ ផ្ទុះ​ហិង្សា​ដាក់គ្នា ដោយ​ប្រើប្រាស់​កាំបិត​ខ្វែង​កាប់​គ្នា តែ​សំណាងល្អ​ជនរងគ្រោះ​គេច​ផុត មិន​ត្រូវ​.ក បែរជា​ត្រូវ​ភ្លៅ សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​ជីវិត ទីបំផុត​ត្រូវ​បាន​ជាប់​ខ្នោះ​បញ្ជូន​មកកាន់​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា។​
លោក វរសេនីយ៍ឯក កែ ខាន់​ណា​រ៉ា ស្នងការ​រង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​ដោយ​ចេតនា​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​វេលា​ម៉ោង​១៩​និង​១០​នាទី ស្ថិតនៅ​ភូមិ​ជាំ ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដែល​បាន​បង្កឡើង​ដោយ​ជន​សង្ស័យ ឈ្មោះ អៀ​ត ហៀ​ត ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ បាន​ប្រើប្រាស់​កាំបិត​(​ខ្វែវ ក​កុក​) កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ម៉ន ហេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ បាន​កាប់​សំដៅ​ស្មា តែ​ត្រូវ​ជនរងគ្រោះ​គេច​ទាន់ បណ្ដាល​ឲ្យ​ត្រូវរបួស​ភ្លៅ​ខាងឆ្វេង ប្រវែង​៩ សង់ទីម៉ែត្រ ជនរងគ្រោះ​រស់នៅ​ភូមិ​/ឃុំ​ជាមួយគ្នា ។ ក្រោយពី​កើតហេតុ លោក កែ ខាន់​ណា​រ៉ា បាន​ដាក់​បទបញ្ជា​ឲ្យ​លោក យ៉េ​ង សា​រ៉េ​ន អធិការ​ស្រុក​ប្រាសាទ​សំបូរ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តាំ​ក្រ​សៅ​ចុះទៅ​កន្លែង​កើតហេតុ​ភ្លាមៗ ហើយ​បាន​ឃាត់ខ្លួន​ជន​ដៃដល់​បញ្ជូន​មក​អធិការ​ដើម្បី​ធ្វើ​កំណត់ហេតុ បញ្ជូន​មក​ស្នងការ និង​កសាង​សំណុំរឿង​បញ្ជូន​មក​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន។​
មហាជន​ទូទៅ​បាន​និយាយ​ថា ចាប់​តាំង​ពៅ​លោក​ឧត្តមសេនីយ៍​ត្រី ជូ សំអាន ជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ​សភាពការណ៍​អសន្តិសុខ​នៅក្នុង​ខេត្តកំពង់ធំ​នា​ពេល​បច្ចុប្បន្ន​មាន​សភាព​ស្ងប់ស្ងាត់​ សមត្ថកិច្ច​អាច​ចាប់បាន​ជន​បង្ក​ហេតុ​បានជា​ច្រើន​ករណី ព្រមទាំង​បង្ក្រាប​បទល្មើស​ផ្សេងៗ​បាន​ទាន់​ពេល​វេលា និង​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ ដោយសារតែ​ការ​ខិតខំ​ប្រឹង​ប្រែង និង​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​៕​
ប៊ុន រដ្ឋា

Post a Comment

0 Comments

Close Menu